CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ពូទីនអួតពីអាវុធរុស្ស៊ី ខ្លាំងក្លាជាងគូប្រជែង ខណៈទាហានក្រុងមូស្គូ ភ័យនឹងហ៊ីម៉ាសអ៊ុយក្រែន

  • ដោយ: VAN DETH
  • | August 16, 2022
  • | 11:05 am
ពូទីនអួតពីអាវុធរុស្ស៊ី ខ្លាំងក្លាជាងគូប្រជែង ខណៈទាហានក្រុងមូស្គូ ភ័យនឹងហ៊ីម៉ាសអ៊ុយក្រែន

រដ្ឋធានីមូស្គូ៖ នៅក្នុងសង្គ្រាមឈ្លានពាន អស់រយៈពេលជិត៦ខែកន្លងមកនេះ កម្លាំងទាហានរុស្ស៊ី ហាក់បីដូចជាមិនមានសញ្ញាណាមួយ អាចវាយលុករុលចូលទៅមុខ ក្រោយពេលកម្លាំងការពារទឹកដីអ៊ុយក្រែន ទទួលបានប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតហ៊ីម៉ាស (HIMARS) ពីសហរដ្ឋអាមេរិក ប៉ុន្ដែប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅតែអះអាងថា គ្រឿងយុទ្ធភណ្ឌរបស់ក្រុងមូស្គូ មានអានុភាពខ្លាំងក្លា ជាងបណ្ដាប្រទេសជាគូប្រជែងរបស់ខ្លួន។

សារព័ត៌មាន មានមូលដ្ឋាន នៅសិង្ហបុរី CNA បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៥ ខែសីហា ថា លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃចន្ទ បានបញ្ជាក់ថា រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការលក់គ្រឿងយុទ្ធភណ្ឌទំនើបៗ ទៅឱ្យសម្ពន្ធមិត្តរបស់ខ្លួន នៅទូទាំងពិភពលោក ហើយសហការនៅក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាយោធាទំនើបៗថ្មីៗបន្ថែមទៀត។ គ្រឿងយុទ្ធោបករណ៍របស់ក្រុងមូស្គូ មានអានុភាពខ្លាំងក្លា គ្មានគូប្រៀប អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។

លោកប្រធានាធិបតីរុស្ស៊ី បានបន្ថែមថា អាវុធចុងក្រោយបំផុតរបស់រុស្ស៊ី គឺពិតជាអស្ចារ្យ ខ្លាំងជាងគូប្រជែង មកពីបណ្ដាប្រទេសនានា។ការអះអាងរបស់មេដឹកនាំវិមានក្រឹមឡាំង បានកើតឡើង ខណៈកម្លាំងទាហារុស្ស៊ី កំពុងស្ថិតក្នុងសមរភូមិ នៅអ៊ុយក្រែន អស់រយៈពេលជិត៦ ហើយកំពុងតែប្រឈមមុខនឹងស្ថានការណ៍ដ៏ការអាក្រក់ជាងការរំពឹងទុក។


បើទោះជាប្រធានាធិបតីរុស្ស៊ី បានអួតអាងបែបនេះក្ដី ប៉ុន្ដែកម្លាំងទាហានរុស្ស៊ី ក៏នៅតែរងការវាយបករុញច្រាន ពីកម្លាំងការពារទឹកដីរបស់អ៊ុយក្រែន ដើម្បីបង្ខំឲ្យពួកគេចាកចេញពីទីក្រុងធំៗជាច្រើន ខណៈតំបន់ខ្លះ ក៏ត្រូវកម្លាំងការពារទឹកដី ទប់ទល់ពន្យឺត ដល់ការវាយរុលទៅមុខពីកម្លាំងរុស្ស៊ី ផងដែរ។ រហូតមកដល់ពេលនេះ សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន បានឈានដល់ខែទី៦ហើយ ប៉ុន្ដែក្រុងមូស្គូ នៅតែមិនទាន់បង្ហាញ អំពីការជឿជាក់ សម្រាប់ឧស្សាហកម្មគ្រឿងសព្វាវុធរបស់រុស្ស៊ី នៅឡើយ។

លោក វ៉្លាឌីមៀរ ពូទីន បានបញ្ជាក់ថា «រុស្ស៊ីគោរពដល់ទំនាក់ទំនងដ៏រឹងមាំរបស់ខ្លួន ជាមួយនឹងបណ្ដាប្រទេសនៅអាមេរិកឡាទីន អាស៊ី និងអាហ្រ្វិក ហើយត្រៀមខ្លួនរួចជាស្រេច នៅក្នុងការផ្តល់ជូនដៃគូ និង សម្ពន្ធមិត្តនូវប្រភេទសព្វាវុធទំនើបៗបំផុត ចាប់ពីអាវុធធុនតូច និង ធំ រហូតដល់រថពាសដែក កាំភ្លើងធំ យន្តហោះប្រយុទ្ធ និង យន្តហោះគ្មានមនុស្សបើក»។

 

ដោយឡែក អ៊ុយក្រែន បានប្រើប្រាស់គ្រឿងសព្វាវុធ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ជាពិសេស ប្រព័ន្ធបាញ់រ៉ុក្កែតកាំភ្លើងធំចល័តមានអានុភាពខ្ពស់ (ដែលស្គាល់ ថា HIMARS)។ ចំណែកកម្លាំងទាហានរុស្ស៊ី តែងតែវរងនូវការវាយប្រហារជាបន្តបន្ទាប់ ដោយរួមទាំងការវាយកម្ទេចមូលដ្ឋានកងទ័ពអាកាស នៅឧបទ្វីបគ្រីមៀ គ្រប់គ្រងដោយរុស្ស៊ី កាលពីសប្តាហ៍មុន។ ការវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសរបស់កម្លាំងទាហានជើងទឹករុស្ស៊ី នៅគ្រីមៀ បានបណ្ដាលឲ្យខូចខាតដល់យន្ដហោះ និង ហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
វៀតណាម ចាប់ផ្ដើមគម្រោងសង់ផ្លូវរថភ្លើងល្បឿនលឿន

វៀតណាម ចាប់ផ្ដើមគម្រោងសង់ផ្លូវរថភ្លើងល្បឿនលឿន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021