ក្លិបបាល់ទាត់លេងនៅលីគកំពូលអង់គ្លេសChelsea ត្រូវបានគេរាយការណ៍ថា កំពុងចង់បាន ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្លិប Barcelona សម្រាប់ពង្រឹងក្រុមរបស់ខ្លួនក្នុងរដូវកាលក្ដៅនេះ។
អ្នកកាសែតកីឡាដ៏ល្បីលោក Fabrizio Romano បានឲ្យដឹងថា Barca បានទារថ្លៃពី Chelsea ប្រមាណ ៣០.៥លានដុល្លារ បើចង់យក Aubameyang។តែយ៉ាងណាមិញក្រុមអង់គ្លេសខាងលើមិនចង់ទិញកីឡាករវ័យ៣៣ឆ្នាំរូបខាងលើនេះ ក្នុងតម្លៃប្រមាណ ៣០លានដុល្លារនោះទេ ដោយចង់បានតម្លៃក្រោមនេះ ។
គូសបញ្ជាក់ថាAubameyang បានផ្លាស់ទៅកាន់ Barca ដោយ Free Tranfer ក្រោយបញ្ចប់កុងត្រាជាមួយ Arsenal ។កីឡាករនេះបានបង្ហាញទម្រង់លេងយ៉ាងល្អរហូតមកតាំងពីផ្លាស់ទៅកាន់ Barca ដែលជាហេតុធ្វើឲ្យលោក Tuchel អ្នកចាត់ការ Chelsea ចង់បាន ខណៈលោក Xavi គ្រូ Barca មិនចង់លក់គេនោះទេ៕