ក្រុមហង្សក្រហម Liverpool ប្រកួតបានត្រឹមស្មើជាមួយក្រុម Crystal Palace ក្នុងលទ្ធផល ១-១ សម្រាប់ការប្រកួតសប្ដាហ៍ទី២នៃក្របខណ្ឌលីគកំពូលអង់គ្លេស។
ក្នុងការប្រកួតនោះដែរ ក្រុម Liverpool ត្រូវក្រុម Crystal Palace នាំមុខមុននៅនាទី៣២ ដោយកីឡាករ Zaha ។ ឈានដល់នាទី៥៧ក្នុងតង់ទី២ ខ្សែប្រយុទ្ធចំណូលថ្មី Nunez ក៏ទទួលបានកាតក្រហមទៀត បន្ទាប់ពីរូបគេរុញក្បាលទៅបុកកីឡាករ Crystal ។ទោះបីនៅសល់គ្នាត្រឹម១០នាក់មែន ប៉ុន្ដែក្រុមរបស់លោក Jurgen Klopp នៅតែអាចរកគ្រាប់បាល់តាមស្មើវិញបានដដែល។ ដោយ Diaz ធ្វើបានសម្រេចនៅនាទី៦១ ដើម្បីយក១ពិន្ទុឱ្យក្រុម។
គូសបញ្ជាក់ថាគិតត្រឹម២សប្ដាហ៍នៃការប្រកួតពានរង្វាន់ English Premier League រដូវកាល២០២២-២០២៣នេះ ក្រុម Liverpool ទើបបាន២ពិន្ទុទេ ដោយប្រកួតទី១ស្មើជាមួយក្រុម Fulham ២-២ ហើយប្រកួតនេះស្មើជាមួយ Crystal Palace ១-១ ៕