ដោយ រតនា
ភ្នំពេញៈ បុរស ម្នាក់ ជិះ ម៉ូតូ ហុងដា ឌ្រីម ក្នុង ល្បឿន លឿន ក៍ជ្រុល ទៅ បុក និង រថយន្ត លុចស៊ីស GS 300 ដែល បេីក ឆ្លង ផ្លូវ បណ្ដាល ឲ្យ អ្នក ជិះ ម៉ូតូ រងរបួស បាក់ ភ្លៅ ខាង ឆ្វេង ។
ហេតុការណ៍ នេះ ដែរ បានកេីត ឡេីង នៅ វេលា ម៉ោង ១០និង ៤៥នាទី ថ្ងៃ ទី ១៦ ខែ សីហា ឆ្នាំ ២០២២ ចំនុច ស្តុប វត្ត ច្បារ អំពៅ ផ្លូវ ជាតិ លេខ ១ កែង ផ្លូវ ៦២៨ ស្ថិត ក្នុង សង្កាត់ ច្បារ អំពៅ ២ ខណ្ឌ ច្បារ អំពៅ ។
តាម ប្រភព ព័ត៌មាន ពី បង ប្អូន ប្រជាពលរដ្ឋ ដែល ឃេីញ ហេតុការណ៍ បានអោយ ដឹង ថា មុន ពេល កេីតហេតុ គេបាន ឃើញ រថយន្ត លុចស៊ីស GS 300 ពណ៌ ទឹកប្រាក់ ពាក់ ស្លាក លេខ ភ្នំពេញ 2BA9500 បេីក ដោយ បុរស ជន ជាតិ ចិន និង រួម ដំណើរ ដោយ មនុស្ស ប្រុស ស្រី ២នាក់ ទៀត បានបេីក ធ្វើ ដំណើរ តាម បណ្ដោយ ផ្លូវ ៦២៨ ក្នុង ទិសដៅ ពី ត្បូង ទៅ ជេីង លុះ មក ចំនុច កេីត ហេតុ ដែល ជាផ្លូវ បំបែក ជាបួន ហើយ មាន ភ្លើង ស្តុប អទិភាព រថយន្ដ បាន បេីក ឆ្លង បន្ត ទៅ មុខ គោលបំណង ចូលទៅ ច្រកចូល វត្ត ច្បារ អំពៅ លុះ ពេល នោះ ដែល ក៍ស្រាប់ តែ បុរស ម្នាក់ វ័យ ប្រហែល ជាង ៣០ឆ្នាំ បានជិះ ម៉ូតូ ហុងដា ឌ្រីម សេរី ឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 1HS-8197 បានជិះ បោះ ពួយ តាម បណ្ដោយ ផ្លូវ ជាតិ លេខ ១ ក្នុង ទិសដៅ ពី កេីត ទៅ លិច មិន គោរព ភ្លើង ស្តុប ក៍ជ្រុល ទៅ បុក និង រថយន្ត ចំគូថ ក្រោយ ចំហៀង ខាង ស្តាំ យ៉ាង ពេញ ទំហឹង បណ្តាល ឲ្យ ម៉ូតូ ខ្ទេច ស្រុញ ផ្នែក ខាង មុខ ព្រមទាំង ធ្វើ អោយ អ្នក ជិះ ម៉ូតូ រងរបួស បាក់ ភ្លៅ ខាង ឆ្វេង ធ្ងន់ធ្ងរ ត្រូវ បាន បញ្ជូន តាម រថយន្ត សាមុយ យក ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ បង្អែក ច្បារអំពៅ ដែល នៅ ជិត នោះ ភ្លាមៗ ។ ដោយ ឡែក ខាង រថយន្ត វិញ រងការ ខូចខាត ក្រពិត គូថ ក្រោយ ចំហៀង ខាង ស្តាំ តែ មិន គ្រោះថ្នាក់ ដល់ មនុស្ស ដែរ ជិះ ក្នុង រថយន្ត នោះ ទេ ហេីយ អ្នក បេីក បរ ដែល ជា បុរស ជនជាតិ ចិន ក៍ត្រូវ សមត្ថកិច្ច ឃាត់ ខ្លួន ផងដែរ ។
ក្រោយ ពេល កេីតហេតុ ដោយសារ តែ មិន ទាន់ មាន ដំណោះស្រាយ រថយន្ដ និង ម៉ូតូ រួម ទាំង អ្នក បេីក បរ ត្រូវ បាន ប្រគល់ អោយ ខាង សមត្ថកិច្ច ចរាចរណ៍ ក្រុង ចុះ ទៅ ធ្វើ ការ វាស់ វែង យក ទៅ រក្សា ទុក នៅ ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវ គោក នៃ ស្នង ការ ដ្ឋាន រាជធានី ភ្នំពេញ ដើម្បី រង់ចាំ ដំណោះ ស្រាយ ៕