CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

សហរដ្ឋអាមេរិក កាន់តែដុតបញ្ឆេះកំហឹងចិន

  • ដោយ: VAN DETH
  • | August 17, 2022
  • | 3:30 pm
សហរដ្ឋអាមេរិក កាន់តែដុតបញ្ឆេះកំហឹងចិន

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេល ចិនកំពុងតែតវ៉ាប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ណាស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធានសភាដ៏មានឥទ្ធិពល មកកាន់តៃវ៉ាន់ មិនទាន់ទាំងស្ងប់ចិត្ដផង សហរដ្ឋអាមេរិក ក៏បានបន្ដធ្វើសមយុទ្ធយោធា និង បញ្ជូនគណៈប្រតិភូ មកពីសភា មកកាន់ដែនកោះគ្រប់គ្រងដោយខ្លួនឯង ហើយឥឡូវបាញ់សាកល្បងមីស៊ីលផ្លោងអន្ដរទ្វីបបន្ថែមទៀត ដែលមើលទៅហាក់ ដូចជាចង់សំញើញ ដាក់ទីក្រុងប៉េកាំង។

សារព័ត៌មានឥណ្ឌា NDTV បានចេញផ្សាយ កាលពីរាត្រី ថ្ងៃអង្គារ ទី១៦ ខែសីហា បញ្ជាការការវាយប្រហារសកលរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានបាញ់មីស៊ីលឆ្លងអន្ដរទ្វីប Minuteman III ចេញពីមូលដ្ឋានកងទ័ពអវកាសវ៉ាន់ឌិនបឺគ (Vandenberg) ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក កាលពីពាក់កណ្តាលអធ្រាត្រ ម៉ោងនៅក្នុងតំបន់។

មន្រ្ដីយោធាសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា កងទ័ពសហរដ្ឋអាមេរិក បានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប មីនុតមែន ស្រ៊ី (Minuteman III) ក្រោយការពន្យារពេល នាពេលកន្លងមក ដើម្បីបញ្ចៀសនូវភាពតានតឹង ជាមួយនឹងក្រុងប៉េកាំង ដែលកំពុងតែធ្វើសមយុទ្ធយោធា ឡោមព័ទ្ធកោះតៃវ៉ាន់ ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ផេឡូស៊ី ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក មកកាន់ដែនកោះគ្រប់គ្រងដោយខ្លួន ខណៈចិនអះអាងជាទឹកដីរបស់ខ្លួន។

មន្រ្ដីយោធាសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ថា ការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប Minuteman III ចេញពីមូលដ្ឋានកងទ័ពអវកាស វ៉ាន់ឌិនបឺគ (Vandenberg) ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា ក៏បានបង្ហាញ អំពីការត្រៀមខ្លួនរបស់កងកម្លាំងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ក៏ដូចជា ការបង្ហាញពីប្រសិទ្ធភាព នៃសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនផងដែរ។

ក្រុងប៉េកាំង បានខឹងសម្បាយ៉ាងខ្លាំង ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក មកកាន់តៃវ៉ាន់ កាលពីដើមខែសីហា។ ជាមួយនឹងការប្រឆាំងតវ៉ានោះ ចិនបានដាក់ពង្រាយយន្តហោះយោធា និង នាវាចម្បាំងជាច្រើនគ្រឿង ធ្វើសមយុទ្ធយោធា បាញ់គ្រាប់ពិត ឡោមព័ទ្ធកោះតៃវ៉ាន់។ ប៉ុន្ដែដើម្បីកុំឲ្យចិនកាន់តែផ្ទុះកំហឹង បន្ថែមទៀតនោះ យោធាអាមេរិកបានសម្រេចចិត្ត ផ្អាកការសាកល្បងមីស៊ីលរបស់ខ្លួន មួយរយៈសិន ហើយទើបតែពេលនេះ បានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប Minuteman III ដែលជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក។ មីស៊ីលអន្ដរទ្វីបនេះ អាចបាញ់បានចម្ងាយ ចាប់ពី ៩ ៦៦០គីឡូម៉ែត្រឡើងទៅ និង វាអាចហោះក្នុងល្បឿនអតិបរមា ២៤ ០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ថែមទៀតផង៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ក្រុមហ៊ុនថាមពលអាឡឺម៉ង់ប្រកាសពីការខាតបង់ដ៏ធំដោយសារតែការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី

ក្រុមហ៊ុនថាមពលអាឡឺម៉ង់ប្រកាសពីការខាតបង់ដ៏ធំដោយសារតែការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021