CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

សម្តេចតេជោជំរុញការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងសុខភាពសាធារណៈជាអាទិភាពខ្ពស់បំផុត

  • ដោយ: VAN DETH
  • | August 18, 2022
  • | 5:23 pm
សម្តេចតេជោជំរុញការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងសុខភាពសាធារណៈជាអាទិភាពខ្ពស់បំផុត

ម៉ឹង កុសល

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានជំរុញការលើកកម្ពស់វិស័យសុខុមាលភាពរបស់ប្រជាជន និងសុខភាពសាធារណៈ ជាអាទិភាពខ្ពស់បំផុត ហើយប្រកាន់ខ្ជាប់ជានិច្ចនូវស្មារតីជួយគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។


ថ្លែងក្នុងពីធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ (Pfizer)សម្រាប់កុមារ ចំនួន ៣០០.០០០ដូស ពីប្រជាជន និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រអេស្ប៉ាញ ជូនប្រជាជន និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាពទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៨ ខែ សីហា ឆ្នាំ ២០២២នេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ស្របពេលដែលជំងឺកូវីដ-១៩ បានថមថយ តែមិនទាន់បានបញ្ចប់នៅឡើយ សកលលោកទាំងមូល ក៏បាននឹង កំពុងជួបប្រទះនឹងបញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភជាច្រើនផ្សេងទៀត ដែលអាចបន្ទច់បង្អាក់សន្ទុះនៃការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចសកល។


សម្តេចតេជោបន្ថែមថា ជាក់ស្ដែងការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ បានបង្កឱ្យមានអតិផរណាខ្ពស់ នៅគ្រប់ទីកន្លែង ជាពិសេសសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ដែលបានជំរុញឱ្យធនាគារកណ្តាល ត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់ការបន្តកើនឡើងនៃអតិផរណា ដែលការណ៍នេះ អាចនឹងធ្វើឱ្យតម្រូវការសកលធ្លាក់ចុះ ។ជាងនេះទៅទៀត អតិផរណាខ្ពស់ ក៏បាននិងកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើង មកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនយើងផងដែរ។ ស្ថិតក្នុងកាលៈទេសៈដ៏លំបាក និងពិបាកប៉ាន់ប្រមាណនេះ យើងត្រូវការជាចាំបាច់នូវកិច្ចសហប្រតិបត្តិការ និងការចេះជួយគ្នាទៅវិញទៅមក ជាងពេលណាៗទាំងអស់ ។


ក្នុងស្មារតីនេះសម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យមានការចាត់ទុកសុខុមាលភាពរបស់ប្រជាជន និងសុខភាពសាធារណៈ ជាអាទិភាពខ្ពស់បំផុត ប្រកាន់ខ្ជាប់ជានិច្ចនូវស្មារតីជួយគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ។


សម្ដេចបានបញ្ជាក់បន្ថែមថា៖« ក្នុងនាមជាប្រធានអាស៊ាន នៅក្នុងឆ្នាំ ២០២២ នេះ កម្ពុជានឹងខិតខំពង្រឹងសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ាន ក៏ដូចជារវាងអាស៊ាន-សហភាពអឺរ៉ុប និងរវាងអាស៊ាន-អេស្ប៉ាញផងដែរ។ខ្ញុំសូមបន្តអំពាវនាវយ៉ាងទទូចឱ្យប្រជាជនកម្ពុជា បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣-ការពារ និង ៣-កុំ» និងនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
លោកten HagពិចារណាដកMaguireចេញពីជម្រើសដំបូងក្នុងជំនួបទល់នឹងLiverpool

លោកten HagពិចារណាដកMaguireចេញពីជម្រើសដំបូងក្នុងជំនួបទល់នឹងLiverpool

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021