គ្រូបង្វឹកក្រុមMan Utdលោក Erik ten Hag ត្រូវបានរាយការណ៍ពិចារណាដកប្រធានក្រុម Harry Maguire ចេញពីជម្រើសដំបូងក្នុងជំនួបទល់នឹង Liverpool នៅសប្ដាហ៍ក្រោយ។
Maguire បានចាប់ផ្ដើមជាជម្រើសដំបូងរបស់លោកten Hagនៃ២ប្រកួតដំបូងនៅ English Premier League ដោយលទ្ធផលចាញ់ Brighton និង Brentford ធ្វើឲ្យ United ស្ថិតនៅបាតតារាជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩២។នៅប្រកួតទាំងពីរខាងលើនោះ ខ្សែការពារសញ្ជាតិអង់គ្លេសខាងលើបានលេងចាប់ដៃគូគ្នាជាកីឡាករចំណូលថ្មី Martinezក្នុង២ប្រកួតដំបូង ប៉ុន្តែវាអាចនឹងផ្លាស់ប្ដូរពេលដែល United ជួបជាមួយ Liverpool។
បើតាមការសែតកីឡារExpressបានឲ្យដឹងថា ពេលប៉ះហង្សក្រហម លោក Teg Hag ទំនងនឹងដាក់ Martinez លេងជាមួយ Raphael Varane វិញម្ដង។
កាលពីរដូវកាលមុន United ពិបាកខ្លាំងណាស់រាល់ពេលលេងទល់នឹងក្រុមរបស់លោក Jurgen Klopp។ ក្នុងនោះប្រកួតដំបូងចាញ់ ៥-០ ក្នុងកីឡដ្ឋាន Old Trafford បន្ទាប់មកចាញ់ ៤-០ ទៀតនៅទឹកដីAnfield៕