ក្រុមអធិរាជស Real Madrid បានប្រាប់ទៅក្រុមបិសាចក្រហម Manchester United ថាពួកគេអាចនឹងយល់ព្រមផ្ទេរខ្សែបម្រើCasemiro ឱ្យប្រសិនបើភាគីខាងMan Utdឈានក្នុងតម្លៃខ្លួន៦០លានផោន។
ជាការពិតណាស់ក្រុមបិសាចក្រហម Man Utd ចង់បាន Casemiro នេះមករួមក្រុម ក្រោយពីពួកគេមិនអាចទិញយកកីឡាករ Frankie de Jong ពីក្រុម Barcelona។ ក្រោយពីមានការសាកសួរទៅ Real Madrid ពីសំណាក់ក្រុម Man Utd ទៅ ពេលនេះពួកគេទទួលបានចម្លើយវិជ្ជមានខ្លះហើយ។ ដោយក្រុមរបស់លោក Carlo Ancelotti និយាយថាពួកគេអាចនឹងពិចារណាដែរ ប្រសិនបើទទួលបានសំណើរផ្ដាច់កុងត្រា ៦០លានផោន។
តែយ៉ាងណាមិញ គ្រប់យ៉ាងនៅមិនទាន់ច្បាស់លាស់នៅឡើយនោះទេ។ ដោយខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះ បានឈ្នះពានរង្វាន់ជាច្រើនជាមួយក្រុម Real Madrid ៕