CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សុំសម្តេចក្រឡាហោម ស ខេង ឱ្យកម្លាំងនគរបាលឆ្មក់ចាប់រថយន្តអត់ឆៀក នៅតាមផ្លូវសាធារណៈ

  • ដោយ: VAN DETH
  • | August 19, 2022
  • | 4:14 pm
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សុំសម្តេចក្រឡាហោម ស ខេង ឱ្យកម្លាំងនគរបាលឆ្មក់ចាប់រថយន្តអត់ឆៀក នៅតាមផ្លូវសាធារណៈ

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកសំណើទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យចាត់កម្លាំងនគរបាលឆ្មក់ចាប់រថយន្តមិនត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) នៅតាមផ្លូវសាធារណៈ។

សំណើរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ។ ក្នុងពិធីនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា មានរថយន្តប្រមាណ ៤០ម៉ឺនគ្រឿង ក្នុងចំណោមរថយន្ត ១លានគ្រឿង ហួសសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេស ហើយមិនទៅចូលត្រួតពិនិត្យ។

ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត គឺជារឿងដ៏សំខាន់មួយ ដើម្បីរួមចំណែកកាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ដូច្នេះ «ចំពោះឆៀក មានឡានប្រមាណ ៤០ម៉ឺនគ្រឿង ជិតកន្លះលានគ្រឿង ដែលហួសសុពលភាព មកដល់ម៉ោង នេះមិនទាន់យកមកឆៀក។ ហួសសុពលភាព គាត់មិនយកមកឆៀកទេ អ៊ីចឹងខ្ញុំសូមស្នើសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេច [សម្តេចក្រឡាហោម ស ខេង] ដើម្បីសហការគ្នាជាមួយនគរបាល អាចធ្វើឆ្មក់ចាប់រថយន្ត ដើម្បីស្វែងរកថា រថយន្តបានធ្វើឆៀកត្រឹមត្រូវ ឬមិនត្រឹមត្រូវ»។

សូមបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងការត្រួតពិនិត្យបច្ចេកទេសរថយន្តនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានឱ្យដឹងនៅក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះសាខាពោធិ៍សែនជ័យ-អូរដឹមថា គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅមានយានជំនិះចំនួន ៤៩០ពាន់គ្រឿងនៅទូទាំងប្រទេស មិនទាន់បានយកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស ខណៈក្រសួងបានផាកពិន័យរថយន្តហួសសុពលភាពឆៀក បានជាង ១៧ម៉ឺនគ្រឿង សរុបជាថវិកាជាង ៥លានដុល្លារ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
រថយន្ត ពាក់ស្លាកលេខ រដ្ឋ បើកលឿនគេចពីម៉ូតូបួងចង្កូតទៅបុករនាំងថ្មពុះចែកទ្រូងផ្លូវ រដ្ឋ

រថយន្ត ពាក់ស្លាកលេខ រដ្ឋ បើកលឿនគេចពីម៉ូតូបួងចង្កូតទៅបុករនាំងថ្មពុះចែកទ្រូងផ្លូវ រដ្ឋ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021