ខ្សែប្រយុទ្ធ Timo Werner បានប្រាប់ទៅកាន់អ្នកកាសែតកាលពីម្សិលមិញថា មូលហេតុដែលគេសម្រេចត្រលប់មកកាន់ Liepzig វិញនោះគឺដោយសារតែប្រព័ន្ធដឹកនាំរបស់អ្នកចាត់ Chelsea មិនត្រូវនឹងគេ ។
Werner បាននិយាយថា៖«ចំពោះខ្ញុំ អ្វីដែលសប្បាយរីករាយបំផុតនៅពេលលេងបាល់ទាត់គឺបានបង្ហាញខ្លួនរហូត។ ច្បាស់ណាស់ ខ្ញុំមានភាពជោគជ័យមួយចំនួននៅ Chelsea នោះផងដែរក៏ប៉ុន្តែចុងក្រោយភាពសប្បាយរីករាយទាំងប៉ុន្មានបាត់ទៅអស់ ព្រោះខ្ញុំមិនបានលេងទៀងទាត់ដូចមុន»។
ខ្សែប្រយុទ្ធខាងលើបន្តថា៖«ខ្ញុំមើលឃើញថាប្រព័ន្ធដឹកនាំ របស់អ្នកចាត់ការហាក់បីដូចជាមិនត្រូវនឹងខ្ញុំ អញ្ចឹងហើយជាមូលហេតុដែលធ្វើឲ្យខ្ញុំសម្រេចជ្រើសរើសផ្លូវថ្មីបន្តទៀត»។
សូមជម្រាបថាWerner លេងឲ្យ Chelsea បាន២រដូវកាល ដោយបានចូលរួមប្រកួតសរុប ៨៩ប្រកួត រកបាន២៣គ្រាប់៕