CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

រាជរដ្ឋាភិបាលសាងសង់មហាចេតិយសម្រាប់តម្កល់អដ្ឋិធាតុ និងស្តូបរំលឹកគុណយុទ្ធរំដោះជាតិ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16

  • ដោយ: VAN DETH
  • | August 20, 2022
  • | 6:55 pm
រាជរដ្ឋាភិបាលសាងសង់មហាចេតិយសម្រាប់តម្កល់អដ្ឋិធាតុ និងស្តូបរំលឹកគុណយុទ្ធរំដោះជាតិ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16

ម៉ឹង កុសលះ ២០ ០៨ ២០២២

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មហាចេតិយសម្រាប់តម្កល់អដ្ឋិធាតុ និងស្តូបរំលឹកគុណយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ។


ក្នុងពិធីក្រុងពាលី និង បញ្ចុះបឋមសិលាបើការដ្ឋានសាងសង់មហាចេតិយសម្រាប់តម្កល់អដ្ឋិធាតុ និង ជាស្តូបរំលឹកគុណយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា យើងដឹងស្រាប់ហើយពីប្រវត្តិតស៊ូ ដែលបានឆ្លងការលំបាកដ៏ស្មុគស្មាញបំផុត ក្នុងរយៈពេលរាប់ទស្សវត្សរ៍មកនេះ ជាពិសេសកិច្ចការដែលបានឈានមកដល់ថ្ងៃនេះ មានព្រឹត្តិការណ៍ដ៏ច្រើន ដែលក្នុងនោះព្រឹត្តិការណ៍ដ៏វិសេសវិសាលបំផុត គឺដំណើរនៃការចងចាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីស្វែងរកការរំដោះពីរបបប្រល័យពូជសាសន៍ ដែលវាមានភាពប្រទាក់ក្រឡាយ៉ាងច្រើន ក្លាយទៅជាប្រវត្តិសាស្រ្តដែលព្រះរាជាណាចក្រកម្ពុជាដែលមិនអាចមើលរំលងឬមិនអាចបំភ្លេចបានទេ។

សម្តេចពិជ័យសេនា បន្តថា វាជាការចាំបាច់ណាស់យើងត្រូវតែរកគ្រប់វិធីទាំងអស់ រៀបចំឱ្យកាន់តែល្អបន្ថែមទៀតអំពីប្រវត្តិសាស្ត្រដែលបានកើតឡើង នោះគឺតំបន់នេះ ហើយជាជំហានដំបូង ដើម្បីរំលឹកអំពីគុណូបការៈរបស់សម្តេចតេជោ ដែលបានប្រើប្រាស់អាយុជីវិតធ្វើជាដើមទុន ដើម្បីស្វែងរកការរំដោះជាតិដំណើរដ៏វែងឆ្ងាយនេះ បានបង្កើតនូវកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ។

សម្តេចពិជ័យសេនា បន្តទៀតថា ដោយសារភាពរីកចម្រើននៃសង្គម ធ្វើឱ្យយើងនឹកនាដ៏ប្រវត្តិសាស្រ្តដ៏លំបាកនេះដែលយើងបានរៀបចំសាងសង់មហាចេតិយសម្រាប់តម្កល់អដ្ឋិធាតុ និងស្តូបរំលឹកគុណយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា និងធាតុមាតុភូមិនិវត្តន៍នូវអធិដ្ឋិពីប្រទេសវៀតណាមមកតម្កល់នូវទីនេះវិញ។

គួរជម្រាបថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញប្រារព្ធខួប៤៥ឆ្នាំនៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យរៀបចំធ្វើមាតុភូមិអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន ៤៩រូប ដែលបានបញ្ចុះនៅប្រទេសវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាមានសុខសន្តិភាព មានលទ្ធភាព ដែលគួរដល់ពេលនាំអដ្ឋិធាតុយុទ្ធជនរំដោះជាតិគ្មានសាច់ញាតិទាំងនោះ ត្រឡប់មកកាន់ទឹកដីកំណើតវិញផងដែរ។ សម្តេចតេជោ ក៏បានណែនាំឱ្យរៀបចំកន្លែងតម្កល់អដ្ឋិធាតុយុទ្ធជនស្នេហាជាតិរបស់កម្ពុជានោះនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16។
សម្តេចតេជោ ក៏ធ្លាប់បានគូសបញ្ជាក់ប្រាប់មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តវៀតណាម កាលពីខែកក្កដា ឆ្នាំ២០២២នេះដែរថា អដ្ឋិធាតុរបស់យុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង ៤៩រូប នឹងនាំមកតម្កល់នៅកម្ពុជាវិញនៅឆ្នាំ២០២៣៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
Bayernលត់ Bochum៧-០នៅសប្ដាហ៍ទី៣ក្របខណ្ឌ Bundesliga

Bayernលត់ Bochum៧-០នៅសប្ដាហ៍ទី៣ក្របខណ្ឌ Bundesliga

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021