CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ប្រធានាធិបតីហ្វីលីពីនស្នើសុំសភាអនុម័តច្បាប់ហិរញ្ញវត្ថុ២០២៣ ក្នុងទំហំថវិកាដ៏ខ្ពស់៩៤ពាន់លានដុល្លារ

  • ដោយ: VAN DETH
  • | August 22, 2022
  • | 5:19 pm
ប្រធានាធិបតីហ្វីលីពីនស្នើសុំសភាអនុម័តច្បាប់ហិរញ្ញវត្ថុ២០២៣ ក្នុងទំហំថវិកាដ៏ខ្ពស់៩៤ពាន់លានដុល្លារ

ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr កាលពីថ្ងៃចន្ទ បានស្នើសុំសភាពិនិត្យ អនុម័តកញ្ចប់ថវិការដ្ឋាភិបាលចំនួន ៥.២៩ ពាន់ពាន់លានប៉េសូ (៩៤.៤០ ពាន់លានដុល្លារ) សម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២៣ ដើម្បីគាំទ្រគោលនយោបាយ ដែលមានមហិច្ឆតាជំរុញកំណើនសេដ្ឋកិច្ចនិងជួយមនុស្សរាប់លាននាក់ចេញពីភាពក្រីក្រ។

ថវិកាដែលបានស្នើឡើងដោយលោក Marcos ស្មើនឹង ២២.២% នៃទិន្នផលសេដ្ឋកិច្ចសរុបរបស់ប្រទេស ពោលគឺជិត ៥% ខ្ពស់ជាងផែនការចំណាយរបស់ប្រធានាធិបតីអាណត្តិមុនក្នុងឆ្នាំ២០២២។លោកប្រធានាធិបតីមានគោលបំណងពង្រីកសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ឱ្យបាន៨% ក្នុងអំឡុងពេលអាណត្តិ៦ឆ្នាំរបស់លោក ក៏ដូចរក្សាតំណែងរបស់ខ្លួនក្នុងចំណោមប្រទេសដែលរីកលូតលាស់លឿនបំផុតរបស់អាស៊ី និងកាត់បន្ថយអត្រាភាពក្រីក្រពាក់កណ្តាល ដែលអត្រាភាពក្រីក្រក្នុងឆ្នាំ២០២១ មាន១៨.១%។


វិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខស្បៀង ការថែទាំសុខភាព និងថាមពលស្អាត គឺជាអាទិភាពកំពូលនៅក្នុងសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុ២០២៣ ដែលត្រូវបានបង្ហាញជូនសភាដោយតំណាងប្រធានាធិបតី។សភាត្រូវបានគេរំពឹងថានឹងអនុម័តថវិកានៅខែតុលា ហើយលោក Marcos ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាមុនដំណាច់ឆ្នាំ។


លោក Marcos បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិស័យអប់រំនឹងទទួលបានថវិកាខ្ពស់បំផុតចំនួន ៨៥២.៨ ពាន់លានប៉េសូ ឬ ១៦% នៃថវិកាសរុប បន្ទាប់មកគឺការងារសាធារណៈ ១៣% ការថែទាំសុខភាព ៥% និងសុខុមាលភាពសង្គមប្រហែល ៤%។


គួរបញ្ជាក់ផងដែរថា លោក Marcos ដែលបានឈ្នះការបោះឆ្នោត កាលពីខែឧសភាកន្លងទៅ ក្ដោបក្ដាប់សម្លេងភាគច្រើនក្នុងព្រឹទ្ធសភា ហើយបងប្អូនជីដូនមួយរបស់លោកឈ្មោះ Ferdinand Martin Romualdez គឺជាប្រធានរដ្ឋសភា ដែលប្រការនេះទំនងជាអាចជំរុញលទ្ធភាពអនុម័តកញ្ចប់ថវិការបស់លោកខ្ពស់៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យស្ថានភាពដំណាំស្រូវរបស់ពលរដ្ឋ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅក្រុងស្ទឹងសែន

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យស្ថានភាពដំណាំស្រូវរបស់ពលរដ្ឋ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅក្រុងស្ទឹងសែន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021