CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

អាមេរិកពង្រាយយន្ដហោះ F-22 រាប់សិបគ្រឿង ជាសារដ៏ធ្ងន់ផ្ញើទៅចិន

  • ដោយ: VAN DETH
  • | August 24, 2022
  • | 2:32 pm
អាមេរិកពង្រាយយន្ដហោះ F-22 រាប់សិបគ្រឿង ជាសារដ៏ធ្ងន់ផ្ញើទៅចិន

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលភាពតានតឹង រវាងក្រុងប៉េកាំ និង តៃវ៉ាន់ នោះ កងទ័ពអាកាសរបស់សហរដ្ឋអាមេរិក បានបញ្ជូនយន្ដហោះបំបាំងកាយ ប្រភេទ F-22 Raptor រាប់សិបគ្រឿង ទៅដាក់ពង្រាយ នៅតំបន់សមុទ្រប៉ាស៊ីហ្វិក ហើយនេះជាការផ្ញើសារដ៏សំខាន់ដោយផ្ទាល់ ទៅកាន់ប្រទេសចិន។

សារព័ត៌មាន Military Billcyber បានចេញផ្សាយ កាលពីថ្ងៃទី២១ ខែសីហា ថា កងទ័ពអាកាសរបស់សហរដ្ឋអាមេរិក បានបញ្ជូនយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបបំផុតនៅលើពិភពលោក ប្រភេទ F-22 ជាង២០គ្រឿង ទៅធ្វើសមយុទ្ធ នៅភាគខាងលិច មហាសមុទ្រប៉ាស៊ីហ្វិក នៅក្នុងខែសីហានេះ។ ការដាក់ពង្រាយយន្តហោះដ៏មានអានុភាពខ្លាំងក្លា ខុសពីធម្មតានេះ ត្រូវបានអ្នកវិភាគ មើលឃើញថា នេះជាការបញ្ជូនផ្ញើសារដ៏មានឥទ្ធិពល ដោយផ្ទាល់ទៅកាន់សត្រូវរបស់ក្រុងវ៉ាស៊ីនតោន ដែលអាចកើតមាននៅក្នុងប្រទេសចិន។

កងទ័ពអាកាសសហរដ្ឋអាមេរិក ប្រចាំនៅតំបន់ប៉ាស៊ីហ្វិក បានបញ្ជាក់ នៅសប្ដាហ៍នេះ ថា យន្ដហោះចម្បាំងបំបាំងកាយដ៏មានអានុភាពខ្លាំងក្លា ប្រភេទ F-22 Raptor របស់សហរដ្ឋអាមេរិក ចំនួន២៥គ្រឿង នឹងត្រូវបញ្ជូន ចេញពីមូលដ្ឋានកងទ័ពអាកាសឆ្មាំសមុទ្រជាតិហាវ៉ៃ និង មូលដ្ឋានកងទ័ពចម្រុះអេមែនដូហ្វ-រីឆាដសុន (Elmendorf-Richardson) ស្ថិតក្នុងរដ្ឋអាឡាស្កា នឹងត្រូវបញ្ជូនទៅដាក់ពង្រាយ នៅកោះហ្គាម (Guam) និង កោះទីនៀន (Tinian) នៅខែនេះ សម្រាប់ប្រតិបត្ដិការដែកថែបប៉ាស៊ីហ្វិក ឆ្នាំ២០២២។

លោក កាល ស៊ូស្ទ័រ (Carl Schuster) អ្នកវិភាគវិស័យការពារជាតិ មានមូលដ្ឋាន នៅរដ្ឋហាវ៉ៃ និង ជាអតីតនាយកប្រតិបត្តិការ នៃមជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់ចម្រុះរបស់បញ្ជាការដ្ឋានប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា ការដាក់ពង្រាយយន្តហោះ F-22 ជាច្រើនគ្រឿង សម្រាប់ការធ្វើសមយុទ្ធយោធានេះ ក៏ជាការផ្ញើសារដ៏សំខាន់ ដោយផ្ទាល់ទៅកាន់ប្រទេសចិន ចំពេលទំនាក់ទំនងតានតឹង នៅតំបន់ប៉ាស៊ីហ្វិក ដូចជា តៃវ៉ាន់ និង សមុទ្រចិនខាងត្បូង។

សហរដ្ឋអាមេរិក កំពុងតែអនុវត្តយ៉ាងសកម្មនូវការដាក់ពង្រាយយន្ដហោះចម្បាំងបំបាំងកាយដ៏ទំនើប ដែលជាធម្មតា នឹងត្រូវធ្វើឡើង តែនៅក្នុងព្រឹត្តិការណ៍ នៃវិបត្តិ ឬសង្រ្គាមដ៏ធំប៉ុណ្ណោះ។ ប៉ុន្ដែបច្ចុប្បន្ន សហរដ្ឋអាមេរិក កំពុងតែផ្ដោតការយកចិត្តយ៉ាងខ្លាំង ទៅលើប្រទេសចិន ហើយកំពុងបង្កើនកម្លាំង និង បណ្តុះបណ្តាលកងទ័ពរបស់ខ្លួន ដើម្បីអាចឈានទៅកាន់គោលដៅ ឲ្យបានឆាប់រហ័ស។

បើតាមសេចក្ដីថ្លែងការណ៍របស់កងទ័ពអាកាសប៉ាស៊ីហ្វិក បានឲ្យដឹងថា សម្រាប់ប្រតិបត្ដិការដែកថែបប៉ាស៊ីហ្វិកនេះ គឺយន្ដហោះ F-15 ចំនួន១០គ្រឿង មកពីមូលដ្ឋានកងទ័ពអាកាស នៅអ៊ីដាហូ (Idaho) និង យន្ដហោះដឹកជញ្ជូន C-130 ចំនួន២គ្រឿង មកពីមូលដ្ឋានកងទ័ពអាកាសយ៉ូគូតា ប្រទេសជប៉ុន នឹងចូលរួមជាមួយនឹងយន្ដហោះ F-22 សម្រាប់ការបំពេញបន្ថែមដល់កងទ័ពអាកាស។ កងកម្លាំងទាំងនេះ ហៅថា ប្រតិបត្តិការការងារប្រយុទ្ធរហ័ស៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ADB៖ បញ្ហាកូវីដធ្វើឱ្យការប្រយុទ្ធនឹងភាពក្រីក្រនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដើរថយក្រោយ២ឆ្នាំ

ADB៖ បញ្ហាកូវីដធ្វើឱ្យការប្រយុទ្ធនឹងភាពក្រីក្រនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដើរថយក្រោយ២ឆ្នាំ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021