CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ចុះពិនិត្យការស្ថាបនាផ្លូវបេតុងថ្មីនៅសង្កាត់វាលស្បូវ

  • ដោយ: VAN DETH
  • | August 24, 2022
  • | 3:07 pm
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ចុះពិនិត្យការស្ថាបនាផ្លូវបេតុងថ្មីនៅសង្កាត់វាលស្បូវ

ដោយ រតនា

ភ្នំពេញៈ សមិទ្ធផលថ្មីមួយទៀតបាននិងកំពុងតែចេញរូបរាងជាបណ្ដើរៗហើយ គឺផ្លូវបេតុងមួយខ្សែមានប្រវែង ២០០០ម៉ែត្រ ទទឹង៧ម៉ែត្រ និងដាក់លូ រំដោះទឹក១ខ្សែប្រវែង ២០០០ ម៉ែត្រ មុខកាត់០.៨ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខមួយ ចូលទៅក្នុងភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដែលជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញផ្តល់ជូនដល់ប្រជាពលរដ្ឋនៅសង្កាត់វាលស្បូវ។


ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារចុះពិនិត្យការស្ថាបនាផ្លូវបេតុងថ្មីនេះ ដែលជាចំណងដៃរបស់សាលារាជធានីភ្នំពេញផ្តល់ជូនប្រជាពលរដ្ឋនៅសង្កាត់វាលស្បូវក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅទាំងមូល ។


ក្នុងការចុះពិនិត្យសមិទ្ធផលថ្មី ផ្លូវបេតុងមួយខ្សែរួមនឹងលូ១ខ្សែប្រវែង ២០០០ ម៉ែត្រ នេះ លោកអភិបាលខណ្ឌ បានណែនាំ ឲ្យមន្ត្រីជំនាញរួមនិងអាជ្ញាធរមូលដ្ឋានសង្កាត់វាលស្បូវ ត្រូវតាមដានជាប់ជាប្រចាំក្នុងការអនុវត្តគម្រោងរបស់ក្រុមហ៊ុនដែលបានទទួលការតាំងពីចាប់ផ្តើមការដ្ឋានរហូតដល់ចប់ជាស្ថាពរ។ ក្នុងនោះដែរ លោកអភិបាលខណ្ឌក៏បានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ដែលពិបាកក្នុងការធ្វើដំណើរនៅគ្រាដែលការដ្ឋានកំពុងដំណើរការសាងសង់។


សូមបញ្ជាក់ផងដែរថា ផ្លូវបេតុងថ្មីដែលសាងសង់ជិតរួចរាល់នេះនឹងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរនិងការប្រកបរបរអាជីវកម្មប្រចាំថ្ងៃ។បងប្អូនប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ មានការត្រេកអរយ៉ាងខ្លាំង និងសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកអភិបាលខណ្ឌ អាជ្ញាធរសង្កាត់ និងជាពិសេស សូមគោរពថ្លែងអំណរគុណចំពោះឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់ផ្លូវបេតុង និងដាក់លូដោះទឹកចំនួន ១ខ្សែនេះ ដែលជាការដោះស្រាយនូវការលំបាករបស់ប្រជាពលរដ្ឋ ហើយបង្កនូវការងាយស្រួលដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវនេះ។

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
អគ្គរក្សការពារបេះដូង ជួបគ្រោះថ្នាក់ចរារណ៍ ស្លាប់ចោលនារីជាសង្សា

អគ្គរក្សការពារបេះដូង ជួបគ្រោះថ្នាក់ចរារណ៍ ស្លាប់ចោលនារីជាសង្សា

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021