ក្រុមអ្នកមានបុណ្យ FC Barcelona បានបដិសេដសំណើរខ្ចីជើងខ្សែបម្រើ Frankie de Jongពីក្រុម Bayern Munich បើទោះបីជារូបគេមិនស្ថិតក្នុងគម្រោងប្រើប្រាស់របស់លោក Xavi ក៏ដោយ។
De Jong ត្រូវបានក្រុម Barcelona ដាក់លក់ក្រោយពីគេមិនស្ថិតក្នុងគម្រោងប្រើប្រាស់របស់អ្នកចាត់ការក្រុមលោក Xavi ។ពីដំបូងក្រុម Manchester United បានព្យាយាមទិញយកគេ ប៉ុន្តែត្រូវបរាជ័យព្រោះសាមីខ្លួនមិនព្រមបើទោះជាក្រុម Barcelona យល់ព្រមលក់ហើយក៏ដោយ។ក្រោយមកទៀត ក្រុម Bayern Munichក៏បានបញ្ចុះបញ្ចូលចង់ខ្ចីជើងគេ១រដូវកាលទៅលេងនៅអាល្លឺម៉ង់ផងដែរ។
យ៉ាងណាមិញការស្នើសុំខ្ចីជើងខាងលើនោះ ត្រូវបានក្រុមអ្នកមានបុណ្យច្រានចោលទៅហើយ។ ពួកគេមិនចង់ដាក់ឱ្យខ្ចីជើងអ្វីនោះទេ ប្រសិនបើចង់បានគឺស្នើតម្លៃខ្លួនទិញយកដាច់តែម្ដង៕