CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ការងាររបស់គណៈកម្មការជំនាញត្រៀមស៊ីហ្គេមសម្រេចបានល្អប្រសើរទាំងអស់

  • ដោយ: VAN DETH
  • | August 25, 2022
  • | 3:52 pm
ការងាររបស់គណៈកម្មការជំនាញត្រៀមស៊ីហ្គេមសម្រេចបានល្អប្រសើរទាំងអស់

ម៉ឹង កុសល( ២៥ ០៨ ២០២២)

គណៈកម្មការជំនាញ ទាំង១៤នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC & CAMPAGOC) មានវឌ្ឍនភាពការងារល្អប្រសើរ និងស្ថិតក្នុងដៃអស់ហើយ ដើម្បីឈានទៅរៀបចំព្រឹត្តិការណ៍នេះឲ្យបានរលូន និងប្រកបដោយគុណភាព។


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ CAMSOC បានឱ្យដឹងថា ក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ CAMSOC ដើម្បីត្រួតពិនិត្យ និងណែនាំយន្តការការងាររបស់គណៈកម្មការជំនាញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC & CAMPAGOC កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ គណៈកម្មការជំនាញរបស់ CAMSOC ទាំង១៤បានធ្វើសេចក្តីរាយការណ៍ពីវឌ្ឍនភាពការងារមួយចំនួន និងបញ្ហាមួយចំនួនដែលត្រូវស្តាប់ការណែនាំ។


ឯកឧត្តម បានបញ្ជាក់ថា តាមការកំណត់ជាគោលការណ៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន គឺត្រូវធ្វើសេចក្តីរាយការណ៍របស់គណៈកម្មការនីមួយៗមួយខែម្តង។ ក្នុងមួយខែម្តងត្រូវធ្វើរបាយការណ៍ជាក់លាក់អំពីការវិវឌ្ឍ និងបញ្ហាប្រឈម ហើយបញ្ហាប្រឈម និងការវិវឌ្ឍនេះត្រូវបានឯកឧត្តមបណ្ឌិត ថោង ខុន ដាក់ទៅក្នុងការត្រួតពិនិត្យ តាមដាន វាយតម្លៃនិងដាក់ចេញនូវយុទ្ធសាស្ត្រផ្សេងៗទៀត ដើម្បីដោះស្រាយបញ្ចៀសនូវការងាររាំងស្ទះដល់ដំណើរការនៃការរៀបចំដំណើរឆ្ពោះទៅការរៀបចំស៊ីហ្គេម។


ឯកឧត្តមបន្តថា គណៈកម្មការ នីមួយៗមានវឌ្ឍនភាពការងារល្អប្រសើរ បើតាមអង្គប្រជុំបានពិនិត្យឃើញ។ គណៈកម្មការជំនាញសំខាន់ៗបានដឹកមុខគឺថា មានការវិវឌ្ឍល្អ ហើយផែនការក៏ធ្វើបានល្អ ព្រមទាំងមានការទទួលខុសត្រូវមួយចំនួនហើយ។ នៅសល់តែបញ្ហាមួយចំនួនដែលយើងត្រូវតែពិភាក្សាគ្នា ជជែកគ្នា ហើយនឹងរកគន្លឹះដោះស្រាយ ហើយបន្ស៊ីគ្នាក្នុងកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក។ ។

ឯកឧត្តមបន្តទៀតថា អ្វីដែលកាន់តែពិសេសទៀតនោះក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មការជំនាញនីមួយៗ និងបានធ្វើការវាយតម្លៃថា កិច្ចការទាំងអស់គឺស្ថិតនៅក្នុងដៃរបស់គណៈកម្មការជំនាញអស់ហើយ។ ដូច្នេះគណៈកម្មការជំនាញមានតែការចាប់ផ្តើមអនុវត្តការងាររបស់ខ្លួនចាប់ពីពេលនេះរហូតដល់បំណាច់ឆ្នាំ២០២២ នេះ គឺត្រូវឲ្យរួចរាល់ទាំងអស់ហើយឱ្យចេញជាលទ្ធផល ច្បាស់លាស់៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
សម្ពាធយ៉ាងធ្ងន់ បន្ដរុញច្រានឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ឲ្យបោះបង់តំណែងរដ្ឋមន្រ្ដីការពារជាតិ

សម្ពាធយ៉ាងធ្ងន់ បន្ដរុញច្រានឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ឲ្យបោះបង់តំណែងរដ្ឋមន្រ្ដីការពារជាតិ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021