CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

សម្ពាធយ៉ាងធ្ងន់ បន្ដរុញច្រានឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ឲ្យបោះបង់តំណែងរដ្ឋមន្រ្ដីការពារជាតិ

  • ដោយ: VAN DETH
  • | August 26, 2022
  • | 1:32 pm
សម្ពាធយ៉ាងធ្ងន់ បន្ដរុញច្រានឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ឲ្យបោះបង់តំណែងរដ្ឋមន្រ្ដីការពារជាតិ

រាជធានីបាងកក៖ ថ្វីបើលោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នៅតែអាចបន្ដកាន់តំណែងជារដ្ឋមន្រ្ដីក្រសួងការពារជាតិថៃ ក្រោយពេលពេលតុលាការធម្មនុញ្ញរបស់ប្រទេសអាស៊ានមួយនេះ បានសម្រេច ដកហូតតំណែងនាយករដ្ឋមន្រ្ដី ចេញពីគាត់យ៉ាងណាក្ដី ប៉ុន្ដែសម្ពាធកាន់តែធ្ងន់ជំរុញឲ្យលោកឧត្ដមសេនីយ៍ បន្ដបោះបង់តំណែងកំពូលចុងក្រោយមួយនេះបន្ថែមទៀត។

សារព័ត៌មាន Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៦ ខែសីហា ថា លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បាអះអាងថា លោកនឹងនៅតែបន្ដការងារ ក្នុងឋានៈជារដ្ឋមន្រ្ដីក្រសួងការពារជាតិថៃ ថ្វីបើមានការអំពាវនា ទាមទារឲ្យគាត់ ចុះចេញពីតំណែងចុងក្រោយមួយនេះយ៉ាងណាក្ដី។

បើតាមប្រភពព័ត៌មាន ពីក្រសួងការពារជាតិថៃ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ កាលពីថ្ងៃព្រហស្បតិ៍ មិនបានចូលមកបម្រើការងារ នៅក្នុងក្រសួងការពារជាតិ នោះទេ។ ប្រភពដដែលនោះ បានអះអាងទៀតថា គាត់បានធ្វើជាប្រធានកិច្ចប្រជុំរបស់ក្រុមប្រឹក្សាការពារជាតិ ពីចម្ងាយ តាមរយៈវីដេអូទូរគមនាគមន៍ នៅក្នុងអ្វីដែលត្រូវគេមើលឃើញថា ជាការបន្ធូរបន្ថយសម្ពាធ ដែលកំពុងកើនឡើង មកលើគាត់ នៅក្នុងការទាមទារឲ្យចុះចេញពីតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញ ចូលរួមពីរដ្ឋលេខាធិការអចិន្ត្រៃយ៍របស់ក្រសួងការពារជាតិ អគ្គមេបញ្ជាការរងកងយោធពលភូមិន្ទថៃ មេបញ្ជាការកងទ័ពជើងទឹក និង ទ័ពអាកាស ព្រមទាំងនាយទាហានជាន់ខ្ពស់ ផងដែរ។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំនោះ អ្នកនាំពាក្យ ក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ កុងជៀប តានត្រាវ៉ានិច (Kongcheep Tantrawanich) បានបញ្ជាក់ ថា «លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានប្រាប់អ្នកចូលរួម កុំឱ្យព្រួយបារម្ភ អំពីគាត់ ហើយថា គាត់នឹងបន្តធ្វើការ ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ ដដែល។

លោកឧត្តមសេនីយ៍ កុងជៀប តានត្រាវ៉ានិច (Kongcheep Tantrawanich) បានសង្កត់ធ្ងន់ ថា «លោកឧត្ដមសេនីយ៍ Prayut អាច ឬមិនអាចវិលត្រឡប់ មកបំពេញការងារ នៅក្នុងក្រសួងការពារជាតិ វាអាស្រ័យលើការងារ»។

លោកឧត្ដមសេនីយ៍ ណារុង ផាន់ ចិតកែវថេ (Narongphan Jitkaewthae) អគ្គមេបញ្ជាការកងទ័ពថៃ បានទម្លាក់ការគាំទ្ររបស់គាត់ ទៅលើលោកឧត្តមសេនីយ៍ ប្រាយុទ្ធ (Prayut) ក្រោយពេលតុលាការធម្មនុញ្ញថៃ ដកហូតមុខតំណែងនាយករដ្ឋមន្រ្ដី ពីលោក ប្រាយុទ្ធ កាលពីថ្ងៃទី២៤ ខែសីហា។ ប៉ុន្ដែមេទ័ពកំពូលថៃ រូបនេះ នៅតែអះអាងថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ សមនឹងទទួលបាននូវការសរសើរ ចំពោះការគោរព តាមដីការបស់តុលាការធម្មនុញ្ញថៃ។

លោកឧត្ដមសេនីយ៍ ណារុង ផាន់ ចិតកែវថេ បានបញ្ជាក់ថា «លោកសូមកោតសរសើរ អំពីដំណើរការលទ្ធិប្រជាធិបតេយ្យ និង ការអនុវត្ដន៍ច្បាប់… នៅពេលស្ថាប័នតុលាការ ប្រាប់ទៅស្ថាប័ននីតិប្រតិបត្ដិ អំពីអ្វីត្រូវធ្វើ គឺស្ថាប័ននីតិប្រតិបត្ដិ បានបង្ហាញ អំពីសុច្ឆន្ទៈត្រូវអនុវត្ដ។ ដូច្នេះលោកឧត្ដមសេនីយ៍ ប្រាយុទ្ធ សមនឹងទទួលបាននូវការកោតសរសើរ ចំពោះការធ្វើជាសុភាពបុរស និង ធ្វើជាគំរូ»៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema ឈ្នះពានកីឡាករល្អបំផុតនៅ UCL

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema ឈ្នះពានកីឡាករល្អបំផុតនៅ UCL

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021