អ្នកចាំទី Kevin Trapp សុខចិត្តបន្តលេងនៅក្លឹប Eintracht Frankfurt ដោយបានបដិសេធសំណើចង់បានរបស់ក្លិបបិសាចក្រហម Manchester United។
អ្នកចាំទីរូបនេះបានបង្ហោះសារនៅលើបណ្ដាញសង្គមថា៖«នៅប៉ុន្មានថ្ងៃកន្លងមកនេះមានព័ត៌មានជាច្រើនរឿង Man Utd ទាក់ទងចង់បានខ្ញុំ។ ជាការពិត Man Utd ដាក់សំណើជាផ្លូវការចង់បានខ្ញុំមែន។ Man Utd ជាក្លិបដ៏ធំមួយលើលោក»។
Kevin បន្តថា៖«តែយ៉ាងណាមិញ ខ្ញុំប្រាប់អ្នកពាក់ព័ន្ធថា ខ្ញុំសម្រេចថាខ្ញុំនៅ Ftankfurt។ យើងមានការចងចាំជាច្រើនជាមួយគ្នា យើងសរសេរប្រវត្តិសាស្ត្រជាមួយគ្នា។ខ្ញុំជឿជាក់លើក្លិបនេះ»។
សូមជ្រាបថាក្រោយ Kevin បដិសេធរួចមកខាងក្រុម Man Utd ដូរទិសដៅ ចង់បានអ្នកចាំទី Martin Dubravka ពី Newcastle វិញដោយពេលនេះបានដាក់សំណើទៅជាផ្លូវការហើយ៕