ដោយ រតនា
ភ្នំពេញ ៖ រថយន្តម៉ាក Toyota Rally មួយគ្រឿងបើកបរក្នុងស្ថានភាពល្បឿន រេចង្កូតបុកក្បាលនាគរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាត។
ហេតុការណ៍ម្រេចកើតឡើងនៅវេលាម៉ោង ១០និង ៤៥នាទីយប់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវមហាវិថីព្រះនរោត្តម ក្នុងសង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពពត៌មានពីកន្លែងកេីតហេតុបានបញ្ជាក់ក្រុមកាងារអោយបានដឹងថា៖ នៅមុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាក TOYOTA RALLY ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ប៉ៃលិន 2A-9979 បេីកដោយបុរសម្នាក់ ធ្វើ ដំណើរ តាម បណ្ដោយ ផ្លូវ មហាវិថី ព្រះ នរោត្តម ក្នុងទិសដៅពីវិមានឯករាជ្យឆ្ពោះទៅស្ពានអាកាសក្បាលថ្នល់ លុះពេលធ្វេីដំណេីរមកដល់ត្រង់ចំណុចកេីតហេតុ ដោយបេីកបរក្នុងស្ថានភាពល្បឿនលឿន រេចង្កូតបុកក្បាលនាគរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងវៀចអស់ចំនួន១ កង់និងបណ្តាលអោយរងការខូចខាតចំផ្នែកខាងមុខចំហៀងខាងឆ្វេងបាក់ក្រឡេងបែកកង់ រថយន្តក៏បន្តធ្វេីដំណេីរគេចចេញពីកន្លែងកេីតហេតុទៅដល់ត្រង់ចំណុចខាងមុខស្ថានទូតជប៉ុនទេីបរថយន្តធ្វេីដំណេីរទៅមុខលែងរួច។
ក្រោយពេលកេីតហេតុសម្ថកិច្ចជំនាញបានធ្វេីការវាស់វែង រួចបានយករថយន្តទៅរក្សាទុកនៅករិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ធាននគរបាលរាជធានីភ្នំពេញ រងចាំធ្វេីការដោះស្រាយទៅតាមនិតិវិធី៕