CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

អាជ្ញាធរខេត្តកំពង់ចាម ចូលរួមប្រជុំរកដំណោះស្រាយ ដេីម្បី ជួយសម្របសម្រួលដល់ពលរដ្ឋខ្លួន ដែលស្នាក់នៅជាមួយលោក ខឹម វាសនា បានវិលត្រឡប់មកផ្ទះវិញ

  • ដោយ: VAN DETH
  • | September 2, 2022
  • | 11:58 am
អាជ្ញាធរខេត្តកំពង់ចាម ចូលរួមប្រជុំរកដំណោះស្រាយ ដេីម្បី ជួយសម្របសម្រួលដល់ពលរដ្ឋខ្លួន ដែលស្នាក់នៅជាមួយលោក  ខឹម  វាសនា  បានវិលត្រឡប់មកផ្ទះវិញ

ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា បន្ទាប់ពីសម្តេច អគមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាន អំពាវនាវ ដល់ ប្រជាពលរដ្ឋ ដែលបានមកជួបជុំគ្នានៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយ ខេត្តសៀមរាប ឲ្យវិលត្រលប់ទៅផ្ទះសម្បែង របស់ ខ្លួន វិញ ។ ដូច្នោះ ឯកឧត្តម តំណាងក្រសួងមហាផ្ទៃ និងគណៈកម្មការចំរុះខេត្តកំពង់ចាម និងសៀមរាប បានពិភាក្សាគ្នា ដើម្បីស្វែងរកវិធីដោះស្រាយ ឲ្យប្រជាពលរដ្ឋទាំងនោះ បានវិលត្រលប់ទៅផ្ទះ ឲ្យកូនចៅ ទៅបន្តសិក្សារៀនសូត្រ ជាពិសេស បងប្អូនបានវិលត្រឡប់ ទៅប្រកបរបបរកស៊ី និងទៅរស់នៅតាមស្រុកកំណើតវិញ ។

បន្ទាប់ ពី ចូលរួម ក្នុង កិច្ច ប្រជុំ ឯកឧត្តម គន់ សុភា អភិបាលរង ខេត្តកំពង់ចាម បានដឹកនាំគណៈកម្មាការចំរុះ ខេត្តកំពង់ចាម ដាក់របៀបវារៈ ត្រួតពិនិត្យកន្លែង ដែលប្រជាពលរដ្ឋ មកស្នាក់នៅជាមួយ លោក ខឹម វាសនា ដោយបានធ្វើការសម្របសម្រួល ដល់ប្រជាពលរដ្ឋ ចេញមកខាងក្រោយ ចែកនូវអាហារ ទឹក និងមាន ក្រុម គ្រូពេទ្យ រង់ចាំព្យាបាល នៅពេលដែលមានបញ្ហាសុខភាព ផងដែរ ។

ឯកឧត្តមអភិបាលរងខេត្ត ក៏បានឲ្យក្រុមកាងារ ចាក់ខ្សែរអាត់ផ្សព្វផ្សាយ សារអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យប្រជាពលរដ្ឋវិលត្រលប់ ទៅលំនៅដ្ឋាន និងជួយសម្របសម្រួល ដោយការរង់ចាំដឹកជញ្ជូនបងប្អូនទៅដល់ខ្នងផ្ទះរៀងៗខ្លួនវិញ ។ ហេីយឯកឧត្តម ក៏បានបញ្ជាក់បន្ថែមដែរថា ការចោលផ្ទះ ចោលសម្បែង ចោលការងារមុខរបរ ចោលម៉ោង កូនចៅត្រូវសិក្សារៀនសូត្រ ដើម្បី មករស់នៅបែបនេះ មិនមែនជាការរត់គេចពីហានិភ័យនោះទេ តែកំពុងតែរត់មករកហានិភ័យទៅវិញទេ ជាពិសេស គ្រាន់តែរឿងប្រឈមនឹងការផ្ទុះឆ្លងជំងឺកូវីដ-១៩ តែមួយមុខនោះ គឺវាគ្រប់គ្រាន់នឹងប្រញាប់ចាកចេញពីទីនេះបាត់ទៅហើយ នេះមិនទាន់និយាយដល់ការចូលរួមគាំទ្រសកម្មភាពដែលត្រូវបានចាត់ទុកថា ខុសច្បាប់ទៀតផង ។ ដែលប្រការនេះ ធ្វើឲ្យខាតទាំងជីវភាព ខាតទាំងអនាគត ខាតទាំងកេរ្តិ៍ឈ្មោះមុខមាត់ សមល្មមនឹងដល់ពេលបែរងាកក្រោយ ហើយហ៊ាទទួលស្គាល់ការពិត និងវិលទៅរកផ្លូវត្រូវវិញ ។


ជាមួយគ្នា នោះ ក្រុមការងារខេត្តកំពង់ចាម ក៏បានពន្យល់ណែនាំថា ការចុះមកទទួលបងប្អូនប្រជាពលរដ្ឋនាពេលនេះ មិនមានការបង្ខិតបង្ខំមិនឱ្យជឿលើជំនឿផ្ទាល់ខ្លួនណាមួយនោះទេ ហើយក៏មិនមានហាមឃាត់ មិនឱ្យជួបជុំខាងផ្នែកនយោបាយនោះដែរ តែអ្វីៗធ្វើឡើងត្រូវស្ថិតនៅក្នុងរង្វង់ នៃក្របខណ្ឌច្បាប់ ហើយដាច់ខាតមិនត្រូវប៉ះពាល់ ទៅដល់សន្តិសុខសណ្តាប់សង្គម និងសុវត្ថិភាពសាធារណៈឡើយ។


គួរបញ្ជាក់ថា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នេះ បងប្អូនប្រជាពលរដ្ឋ ដែលមកជួបជុំគ្នា ជាមួយ លោក ខឹម វាសនា នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀបរាម មានចំនួនជាង ១.៥៣៣នាក់ ដែលបានចេញមកខាងក្រៅ ក្នុងនោះក៏មានប្រជាពលរដ្ឋខេត្តកំពង់ចាម មួយចំនួន ផងដែរ ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
Antony ចុះកុងត្រារយៈពេល៥ឆ្នាំជាមួយMan Utd

Antony ចុះកុងត្រារយៈពេល៥ឆ្នាំជាមួយMan Utd

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021