ខ្សែប្រយុទ្ធ Antony កាលពីថ្ងៃព្រហស្បត្តិ៍បានធ្វើការចុះកុងត្រាដើម្បីក្លាយជាកីឡាកររបស់ក្លិប Manchester United ជាផ្លូវការ។
Antony និង Man Utd ព្រមព្រៀងគ្នាចុះកុងត្រាក្នុងរយៈពេល៥ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។ក្រោយចុះកុងត្រាជាផ្លូវការកាលពីម្សិលមិញ អ្នកចាត់ការ Man Utd លោក Erik Ten Hag បាននិយាយថា Antony នឹងនៅតែជាកីឡាករដែលខិតខំប្រែប្រែង និងជួយក្រុមឲ្យទទួលបានជ័យជំនះដូចកាលលេងនៅ Ajax។ សម្រាប់សាមីខ្លួន Antony ក៏បានលើកឡើងផងដែរថា រូបគេមានកិត្តិយសណាស់ដែលបានមកលេងក្រោមការដឹកនាំរបស់លោក Ten Hag ម្ដងទៀតនិងនឹងប្រឺងឲ្យអស់លទ្ធភាព។
គូសបញ្ជាក់ថាខ្សែប្រយុទ្ធវ័យ២២ឆ្នាំខាងលើ បានចូលលេងក្រុមឈុតធំតាំងពីឆ្នាំ២០១៨ ដោយធ្លាប់លេងឲ្យ Sao Paulo និង Ajax ដោយចូលរួមប្រកួតសរុប ១៣៤ប្រកួត និងស៊ុតបាន ៣១គ្រាប់៕