ដោយ រតនា
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែន និងឃាតខ្លួនជនជាតិចិនម្នាក់ និងរឹបអូសគ្រឿងញៀនជាង ១០០ គីឡូក្រាម។
គួរបញ្ជាក់ផងដែរ កាលវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៣០ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ខេត្តស្ទឹងត្រែ និងខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលពី ព្រះរាជអាជ្ញា បានធ្វើការស៊ើបអង្កេតស្រាវជ្រាវបង្រ្កាបជនជាតិចិនម្នាក់នៅចំណុច ផ្លូវដើមឈើចាំស្នេហ៍ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងរង្វង់ប្រតិបត្តិការ កម្លាំងនគរបាលបាឃាត់ជនសង្ស័យ០១នាក់ មានឈ្មោះ TU SUERONG ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ចិន និងដកហូតវត្ថុតាង ប្រភេទ កេតាមីន(KETAMINE) ១០០ដុំ ស្មើទម្ងន់ ១០០ គីឡូក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចជំនាញបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿង បន្តតាមនីតិវិធី ៕