CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ក្រសួងបរិស្ថានអំពាវនាវ ឱ្យអ្នកនិយមហូបសាច់សត្វព្រៃបញ្ឈប់ការហូប និងចូលរួមការពារអភិរក្សសត្វព្រៃ

  • ដោយ: VAN DETH
  • | September 5, 2022
  • | 1:30 pm
ក្រសួងបរិស្ថានអំពាវនាវ ឱ្យអ្នកនិយមហូបសាច់សត្វព្រៃបញ្ឈប់ការហូប និងចូលរួមការពារអភិរក្សសត្វព្រៃ

ម៉ឹង កុសល (០៥ ០៩ ២០២២)
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាប្រធានដឹកនាំយុទ្ធនាការអន្ទាក់សូន្យ បានបន្តអំពាវនាវឱ្យ អ្នកនិយមហូបសាច់សត្វព្រៃបញ្ឈប់ការហូបសាច់សត្វព្រៃ និងចូលរួមការពារអភិរក្សសត្វព្រៃ ដើម្បីថែរក្សាជីវៈចម្រុះ និងសត្វព្រៃនៅក្នុងប្រទេសកម្ពុជា។


ក្នុងយុទ្ធនាការអន្ទាក់សូន្យនៅខេត្តរតនគិរីដើម្បីបញ្ឈប់វិបត្តិអន្ទាក់ និងការបរបាញ់សត្វព្រៃគ្រប់ប្រភេទក្នុងព្រៃធម្មជាតិកម្ពុជាសំដៅអភិរក្សសត្វព្រៃកម្ពុជាឱ្យនៅគង់វង្សនិងមានចំនួនសម្បូរឡើងវិញ កាលពីថ្ងៃទី០៤ កញ្ញា ២០២២ នៅខេត្តរតនគិរី ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា យុទ្ធនាការអន្ទាក់សូន្យគឺជាកិច្ចខិតខំប្រឹងប្រែងរួមរវាងក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ អង្គការដៃគូក្នុងការងារអភិរក្សនិងដៃគូអភិវឌ្ឍន៍ដើម្បីលុបបំបាត់អន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពារធម្មជាតិ ផ្តល់ជម្រកប្រកបដោយសុខសុវត្ថិភាពសម្រាប់សត្វព្រៃនិងជីវៈចម្រុះ និងអនុញ្ញាតឱ្យជីវៈចម្រុះអាចរីក លូតលាស់តាមធម្មជាតិដោយគ្មានការគំរាមកំហែង និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីកាន់តែមាននិរន្តរភាព » ។

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថាសត្វព្រៃបានដើរតួនាទីសំខាន់ក្នុងការធានានិរន្តរភាពប្រព័ន្ធអេកូឡូស៊ី ហើយការបាត់បង់សត្វព្រៃនិងជីវៈចម្រុះនឹងធ្វើឱ្យប៉ះពាល់ដល់លំនឹងប្រព័ន្ធអេកូឡូស៊ី។ លើសពីនេះ សត្វព្រៃជាសក្តានុពលយ៉ាងសំខាន់ ក្នុងការជំរុញទេសចរណ៍ធម្មជាតិ ដែលជាយន្តការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន បង្កើតមុខរបរ និងបង្កើតចំណូលជូនពលរដ្ឋ។ យើងទាំងអស់គ្នានឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្តទៀតដើម្បីបញ្ចប់វិបត្តិអន្ទាក់ និងស្នើសុំអ្នកនិយមហូបសាច់សត្វព្រៃបញ្ឈប់ការហូបសាច់សត្វព្រៃ និងចូលរួមការពារអភិរក្សសត្វព្រៃ»។

លោក សេង ទៀក នាយកអង្គការ WWF កម្ពុជាលើកឡើងថា ប្រទេសកម្ពុជាបានឈានមុខគេបង្អស់នៅក្នុងតំបន់អាស៊ីភាគអគ្នេយ៍លើការដោះស្រាយវិបត្តិអន្ទាក់ដែលជាមូលហេតុចម្បងនាំឱ្យសត្វព្រៃបាត់បង់ពូជ និងមានការថយចុះចំនួនរបស់វាគួរឲ្យព្រួយបារម្ភ។ លោកបានបន្ថែមថា បញ្ហាអន្ទាក់នេះ ចាំបាច់ត្រូវដោះស្រាយព្រមគ្នាជាមួយ យុទ្ធសាស្រ្តអប់រំផ្សព្វផ្សាយ ការពង្រឹងការអនុវត្តន៏ច្បាប់ ការបង្កើនទោសពិន័យ និងការបង្កើតជម្រើសថ្មីសម្រាប់ប្រជាជនមូលដ្ឋាន ។
លោកបណ្ឌិត Jackson Frechette នាយកកម្មវិធីនៃមហាតំបន់មេគង្គនៃអង្គការអភិរក្សអន្តរជាតិប្រចាំប្រទេសកម្ពុជា បានថ្លែងថា ការដាក់អន្ទាក់ចាប់សត្វព្រៃគឺជាបញ្ហាដ៏ធំមួយនៅទូទាំងប្រទេស ជាពិសេសតំបន់ព្រៃឈើនៅក្នុងខេត្តរតនគិរី។ មូលហេតុភាគច្រើននៃការដាក់អន្ទាក់ចាប់សត្វព្រៃនេះ គឺដើម្បីបំពេញតម្រូវការក្រុមមនុស្សដែលស្វែងរកការបរិភោគសាច់សត្វព្រៃ តែសម្មភាពទាំងនេះវាប៉ះពាល់យ៉ាងខ្លំាងទៅលើជីវចម្រុះ ហើយយើងទាំងអស់គ្នានឹងប្រឈមនៅសល់តែព្រៃទទេ (គ្មានសត្វព្រៃ) ប្រសិនបើសកម្មភាពនេះនៅតែបន្ត។

យើងសង្ឃឹមយ៉ាងមុតមាំថា យុទ្ធនាការមួយនេះនឹងលើកកម្ពស់ការយល់ដឹងទូទាំប្រទេស ហើយអាចជួយកាត់បន្ថយតម្រូវការនៃការបរិភោគសត្វព្រៃផងដែរ។សូមបញ្ជាក់ថា «យុទ្ធនាការអន្ទាក់សូន្យ » បានចាប់ផ្តើមជាផ្លូវការនៅខែមីនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ក្រោមការផ្តួចផ្តើមនិងដឹកនាំរបស់ក្រសួងបរិស្ថាននិងដោយមានការគាំទ្រពីដៃគូអភិរក្សនិងដៃគូអភិវឌ្ឍន៍។ យុទ្ធនាការអន្ទាក់សូន្យ ដែលមានរយៈពេល ៦ខែ ដោយផ្តោតលើខេត្តគោលដៅចំនួន ៦ រួមមាន៖ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និងរតនគិរី ។ ខេត្តរតនគិរី គឺជាខេត្តទី៦ និងចុងក្រោយគេដែលបានរៀបចំយុទ្ធនាការអន្ទាក់សូន្យនេះ មុននឹងឈានបិទបញ្ចប់យុទ្ធនាការនៅរាជធានីភ្នំពេញក្នុងខែតុលា ឆ្នាំ២០២២ ខាងមុខ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចលេខកូដសម្ងាត់វីងពីអតិថិជនវីង ក្លែងបន្លំបើកលុយ

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចលេខកូដសម្ងាត់វីងពីអតិថិជនវីង ក្លែងបន្លំបើកលុយ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021