ខ្សែប្រយុទ្ធ Eden Hazard ស៊ុតមួយគ្រាប់ឱ្យក្រុមអធិរាជស Real Madrid ក្នុងជ័យជម្នះលើក្រុម Celtic ៣-០ ក្នុងព្រឹត្តិការណ៍ដណ្ដើមពានរង្វាន់ UEFA Champions League ។
ក្នុងជំនួបនៅយប់មិញនេះ ក្រុមការពារជើងឯក Real Madrid ធ្វើបានយ៉ាងល្អ ដោយយកឈ្នះលើក្រុម Celticបាន៣-០។ ៣គ្រាប់ខាងលើនោះគឺកើតចេញពី Vinicius Junior ១គ្រាប់ Luka Modric ១គ្រាប់ និង១គ្រាប់ទៀតជាការសម្រេចបានពីសំណាក់ខ្សែប្រយុទ្ធ Eden Hazard ដែលប្ដូរជំនួស Karim Benzema នៅនាទី៣០ដែលរងរបួស។
គូសបញ្ជាក់ថានេះជាការរកគ្រាប់បាល់បានវិញរបស់ Hazard ក្រោយពីរូបគេមិនសូវទទួបានចូលលេងនោះទេ ដោយសារតែបញ្ហារបួស ។ យ៉ាងណាមិញ Benzema ទំនងជាមិនអាចលេងបានទេ ព្រោះរបួសនោះយប់មិញនេះ ដូច្នេះប្រកួតបន្តបន្ទាប់ទៀត លោក Ancelotti អាចនឹងប្រើប្រាស់ខ្សែប្រយុទ្ធរូបនេះ៕