អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Rio Ferdinand បាននិយាយថា ខ្សែប្រយុទ្ធ Erling Haaland នឹងរកអាចគ្រាប់បាល់បានលើសពី៤០គ្រាប់ក្នុងរដូវកាលនេះ។
ជាក់ស្ដែងក្នុងការប្រកួតបើកឆាកពានរង្វាន់ Champions League កាលពីយប់មិញនេះHaaland រកបាន២គ្រាប់ម្នាក់ឯងជួយ Manchester City យកឈ្នះ Sevilla ៤-០។ នេះគឺជាគ្រាប់បាល់ទី១២របស់រូបគេសម្រាប់ការបង្ហាញខ្លួន៧ប្រកួតឲ្យ City។
ចំណែក២គ្រាប់ផ្សេងទៀតរបស់ក្រុមលោក Pep Guadiola រកបានដោយ Phil Foden និងRuben Dias។ក្រោយបញ្ចប់ការប្រកួតលោក Ferdinand បានលើកឡើងនៅក្នុងកម្មវិធីវិភាគកីឡាមួយថា Haaland នឹងអាចធ្វើបានភាពលេចធ្លោក្នុងរដូវកាលនេះ។ លោក Ferdinand បាននិយាយថា Haaland នឹងរកបានច្រើនជាង៤០គ្រាប់នៅរដូវកាលនេះ៕