CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ក្រសួងវប្បធម៌បានរៀបចំដំណើរទស្សនកិច្ចជូនគណៈប្រតិភូអាស៊ាន ដៃគូសន្ទនាទៅកាន់ប្រសាទកោះកេរ

  • ដោយ: VAN DETH
  • | September 10, 2022
  • | 10:43 am
ក្រសួងវប្បធម៌បានរៀបចំដំណើរទស្សនកិច្ចជូនគណៈប្រតិភូអាស៊ាន ដៃគូសន្ទនាទៅកាន់ប្រសាទកោះកេរ

ភ្នំពេញ៖ ដើម្បីឲ្យតំណាងអន្តររដ្ឋាភិបាល មន្ត្រីជំនាញ និងសិក្ខាកាម បានស្គាល់ពីប្រវត្តិសាស្ត្រដ៏យូរលង់នៃប្រាង្គប្រាសាទខ្មែរ យល់ពីព្រឹលឹង និងភាពអស្ចារ្យប្លែកគ្នានៃប្រាសាទនីមួយៗ ពិសេសគឺភ្ញៀវបានឃើញពីសម្បត្តិវប្បធម៌ដែលបានទទួលរងការបំផ្លិចបំផ្លាញនាសម័យសង្គ្រាម និងមួយចំនួនទៀតត្រូវបានលួចយកទៅលក់នៅទីផ្សារងងឹតផងនោះ កាលពីពេលថ្មីៗកន្លងមកនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធីដំណើរទស្សនកិច្ចជូនគណៈប្រតិភូអាស៊ាន ដៃគូសន្ទនា តំណាងអន្តររដ្ឋាភិបាល មកពីអាមេរិក, នីហ្សេរីយ៉ា, អឺរ៉ុប និងអ្នកជំនាញមកពីអង្គការក្រៅរដ្ឋាភិបាល អង្គការយូណេស្កូភ្នំពេញទៅទស្សនាតំបន់ប្រាសាទកោះកេរ។


ផ្អែកតាមការផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថា ក្រសួងបានរៀបចំកម្មវិធីដំណើរទស្សនកិច្ចជូនគណៈប្រតិភូអាស៊ាន ដៃគូសន្ទនា តំណាងអន្តររដ្ឋាភិបាល មកពីអាមេរិក, នីហ្សេរីយ៉ា, អឺរ៉ុប និងអ្នកជំនាញមកពីអង្គការក្រៅរដ្ឋាភិបាល អង្គការយូណេស្កូភ្នំពេញ UNIDROIT, WCO, Antiquity Coalition, Blue Shield, Heritage of Peace និង ALPH ដែលបានអញ្ជើញមកចូលរួមកម្មវិធីសន្និសីទអន្តរជាតិ ស្ដីពីការការពារ និងទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ទស្សនៈពីអាស៊ាន ទៅទស្សនាអតីតរាជធានីបុរាណ តំបន់ប្រាសាទកោះកេរ។ ដំណើរទស្សនៈកិច្ចនេះធ្វើឡើងក្នុងគោលបំណងឲ្យតំណាងអន្តររដ្ឋាភិបាល មន្ត្រីជំនាញ សិក្ខាកាម និងអ្នកចូលរួមទាំងអស់ បានយល់ដឹងអំពីប្រវត្តិសាស្ត្រដ៏យូរលង់នៃប្រាង្គប្រាសាទខ្មែរ ស្វែងយល់ពីព្រឹលឹងនៃប្រាសាទ និងភាពអស្ចារ្យប្លែកគ្នានៃប្រាសាទបុរាណនីមួយៗរបស់ខ្មែរ។

បន្ថែមលើនេះ គឺភ្ញៀវគ្រប់រូបបានឃើញពីសម្បត្តិវប្បធម៌ដែលបានទទួលរងនូវការបំផ្លិចបំផ្លាញនាសម័យសង្គ្រាម និងភស្ដុតាងនានាដែលបង្ហាញថាវត្ថុបុរាណជាច្រើនរបស់ខ្មែរត្រូវបានលួចយកទៅលក់នៅទីផ្សារងងឹត។ កាលពីពេលកន្លងទៅថ្មីៗនេះ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសហរដ្ឋអាមេរិក កម្ពុជាទទួលបាននូវរូបបដិមាដ៏មានតម្លៃ គឺព្រះគណេស (Ganesha) និងព្រះស្កន្ទគង់លើក្ងោក (Skanda on a peacock) ដែលចម្លាក់ទាំងពីរនេះ មាននៅប្រាសាទកោះកេរ ដែលជារាជធានីនៃអាណាចក្រខ្មែរបុរាណពីឆ្នាំ៩២៨ ដល់ ៩៤៤ នៃគ.ស នឹងត្រូវបានបាត់បង់ដោយការលួចជីកគាស់កកាយ និងនាំចេញទៅចរាចរជួញដូរដោយខុសច្បាប់ជាមួយសម្បត្តិវប្បធម៌ជាច្រើនផ្សេងទៀតក្នុងអំឡុងពេលសម័យសង្គ្រាម។

ដូច្នេះតាមរយៈសន្និសីទនេះ គឺជាឧទាហរណ៍មួយនៃកិច្ចសហប្រតិបត្តិការពហុភាគីសម្រាប់ការអំពាវនាវរួមគ្នា ដើម្បីសកម្មភាពប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់ និងការពារសម្បត្តិវប្បធម៌ដែលជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។ យើងត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីផលប៉ះពាល់នៃការចរាចរ និងការជួញដូរខុសច្បាប់ ដើម្បីអាចធានាថា ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ បានដឹងច្បាស់ពីសារៈសំខាន់នៃបេតិកភណ្ឌសម្រាប់សង្គមរបស់ខ្លួន និងការទទួលខុសត្រូវរបស់ពួកគេក្នុងកិច្ចការពារសម្បត្តិវប្បធម៌។តាមរយៈដំណើរទស្សនៈកិច្ចនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបង្ហាញអំពីក្តីសង្ឃឹម និងការជឿជាក់ ថាប្រជាជាតិអាស៊ីគ្នេយ៍ អឺរ៉ុប ដៃគូសន្ទនា មន្ត្រីជំនាញ និងអង្គការអន្តររដ្ឋាភិបាលនឹងមិនព្រងើយកន្តើយ រួមសហការគ្នាក្នុងការបង្កើតយន្តការរួម ដើម្បីទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ និងចាត់វិធានការផ្លូវច្បាប់ទាមទារ ឬស្នើសុំមកវិញឲ្យបាននូវសម្បត្តិវប្បធម៌នានាទៅកាន់ប្រទេសដើមវិញដោយសន្ដិវិធី។

សូមបញ្ជាក់ថា ប្រាសាទកោះកេរ ដែលស្ថិតនៅក្នុងទឹកដីខេត្តព្រះវិហារមួយនេះ គឺជារាជធានីដែលព្រះបាទជ័យវរ្ម័នទី៤ បានចាប់ផ្ដើមកសាងនៅកោះកេរ នាឆ្នាំ៩២១ នៃគ្រឹស្តសករាជ។ ក្រោយមកព្រះអង្គបានឡើងគ្រងរាជ្យជាផ្លូវការពីឆ្នាំ៩២៨ ដល់ឆ្នាំ៩៤១ នៃគ្រឹស្ដសករាជ។ បន្ទាប់មកព្រះរាជបុត្រព្រះបាទហរសវរ្ម័នទី២ បានឡើងគ្រងរាជបន្ត តែជាការគ្រងរាជបានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ដោយបញ្ចប់នៅឆ្នាំ៩៤៤ នៃគ្រឹស្ដសករាជ។ រាជធានីរបស់ព្រះអង្គឈ្មោះ «លិង្គបុរ (បុរីលិង្គ) ជាភាសាសំស្ក្រឹត និង ឆោគគ៌្យរ ជាភាសាខ្មែរ» ដែលឈ្មោះបច្ចុប្បន្នគឺប្រាសាទកោះកេរនេះឯង៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
មេដឹកនាំប្រទេសចំនួន៨យល់ព្រមធ្វើការរួមគ្នាដើម្បីដោះស្រាយស្ថានការណ៍នៅអ៊ុយក្រែន

មេដឹកនាំប្រទេសចំនួន៨យល់ព្រមធ្វើការរួមគ្នាដើម្បីដោះស្រាយស្ថានការណ៍នៅអ៊ុយក្រែន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021