ក្លិបបាលទាត់តោខៀវ Chelsea បានតែងតាំងលោក Graham Potter ជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិប លើកិច្ចសន្យា ៥ឆ្នាំ ដើម្បីបន្តតំណែងពីលោក Thomas Tuchel ដែលត្រូវបានបណ្ដេញចេញ។
Chelsea បានបណ្តេញលោក Tuchel ចេញពីតំណែងកាលពីថ្ងៃពុធ ១ថ្ងៃបន្ទាប់ពីពួកគេបានចាញ់ ១-០ ក្រោមថ្វីជើងក្រុម Dinamo Zagreb ជាការប្រកួតក្រៅទឹកដីនៃការប្រកួតបើកឆាករបស់ពួកគេ ក្នុងវគ្គជម្រុះក្នុងពូលនៃ CUEFA Champions League។
លោក Potter ត្រូវបានតែងតាំងជាអ្នកចាត់ការក្លិប Brighton កាលពីខែឧសភា ឆ្នាំ២០១៩។គូសបញ្ជាក់ថាChelseaបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ នៃលីគ Premier League កាលពីរដូវកាលមុន ប៉ុន្តែកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៦ ដោយមាន ១០ពិន្ទុក្នុងរដូវកាលនេះ ក្រោយឆ្លងកាត់៦ប្រកួត ដោយបានចាញ់ក្រុម Leeds United និង Southampton៕