ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) បានសម្លាប់មនុស្ស 6 នាក់ដែលកំពុងធ្វើដំណើរនៅលើដងផ្លូវមួយក្នុងខេត្ត Hasakah ភាគឦសានប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យ, នេះបើតាម អង្គការឃ្លាំមើលសង្គ្រាម។
អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា ជនរងគ្រោះទាំងប្រាំមួយនាក់ ដែលមិនស្គាល់អត្តសញ្ញាណទាំងនោះត្រូវបានបំផ្ទុះដោយពួកសកម្មប្រយុទ្ធIS នៅលើផ្លូវ Khurafi ឆ្ពោះទៅខេត្តភាគខាងកើតនៃទីក្រុងDeir al-Zour។
បើតាមអង្គការឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានឱ្យដឹងថា បូករួមទាំងការវាយប្រហារលើកចុងក្រោយនេះ ក្រុមISបានធ្វើការវាយប្រហារចំនួន130 លើកក្នុងឆ្នាំ2022 នៅក្នុងតំបន់ដែលគ្រប់គ្រងដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយជនជាតិឃឺដ (SDF) នៅភាគឦសានប្រទេសស៊ីរី ដែលបណ្តាលឱ្យមនុស្សចំនួន 104 នាក់ត្រូវបានសម្លាប់ក្នុងនោះមានជនស៊ីវិល 37 នាក់ និងយុទ្ធជន SDF 67 នាក់៕