CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ព្រះមហាក្សត្រ អបអរសាទរព្រះមហាក្សត្រថ្មី នៃចក្រភពអង់គ្លេស និងអៀឡង់ខាងជើង

  • ដោយ: VAN DETH
  • | September 13, 2022
  • | 1:39 pm
ព្រះមហាក្សត្រ អបអរសាទរព្រះមហាក្សត្រថ្មី នៃចក្រភពអង់គ្លេស និងអៀឡង់ខាងជើង

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជសង្ឃឹមថាទំនាក់ទំនងកម្ពុជា-ចក្រភពអង់គ្លេសនឹងបន្តរីកចម្រើនថែមទៀតក្រោមរាជស្ដេច Charles ថ្មីរបស់ចក្រភពអង់គ្លេស។

នៅក្នុងព្រះរាជសារផ្ញើទៅកាន់ស្ដេច CHARLES ទី៣ នៃព្រះរាជាណាចក្រអង់គ្លេស និងអៀរឡង់ខាងជើង ព្រះបាទបរមនាថ នរោត្តម សីហមុនី បានមានរាជឱង្ការថ្វាយព្រះពរ និងប្រសិទ្ធពរជ័យជូនដល់ស្ដេច Charles ទី៣ ចំពោះការឡើងសោយរាជសម្បត្តិរបស់ព្រះអង្គ។ ព្រះអង្គបានមានរាជឱង្ការថា ព្រះអង្គមានទំនុកចិត្តថាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់រវាងព្រះរាជាណាចក្រ និងប្រជាជនរបស់ប្រទេសទាំងពីរនឹងបន្តរីកចម្រើនក្រោមរជ្ជកាលរបស់ព្រះករុណា។

ព្រមជាមួយគ្នានោះព្រះមហាក្សត្រ និងព្រះវររាជមាតាក៏បានថ្វាយព្រះពរចំពោះមហេសីរបស់ស្ដេច Charles គឺព្រះនាង Camilla ផងដែរ។ ព្រះអង្គម្ចាស់ Charles បានក្លាយជាស្តេចនៃចក្រភពអង់គ្លេស និងអាណាចក្រចំនួន ១៤ ផ្សេងទៀត កាលពីថ្ងៃច័ន្ទ ដោយស្នងរាជបន្តពីមហាក្សត្រី Elizabeth ទី២ ដែលបានសោយទីវង្គត ដោយបញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ដែលជាអ្នកស្នងមរតកដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្រអង់គ្លេស៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
សង្ស័យបើកលឿន បានជាមើលរបាំង ថ្មមិនឃើញរហូតដល់បុក

សង្ស័យបើកលឿន បានជាមើលរបាំង ថ្មមិនឃើញរហូតដល់បុក

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021