CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការងារ និងមុខរបរ ប្រទេស G20

  • ដោយ: VAN DETH
  • | September 14, 2022
  • | 4:40 pm
រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការងារ និងមុខរបរ ប្រទេស G20

អត្ថបទ÷ជួន បូណា និងរូប
(ឥណ្ឌូណេស៊ី)៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំ ការងារអាទិភាពរបស់ក្រុមការងារមុខរបរ G20 នៃកិច្ចប្រជុំរដ្ឋមន្ត្រីការងារ និងមុខរបរ ប្រទេស G20 ក្រោមប្រធានបទ “ការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ ដើម្បីរួមគ្នាស្តារឡើងវិញ” រៀបចំធ្វើឡើង នៅទីក្រុងបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានសំដែងនូវការកោតសរសើរ និងអបអរសាទរដល់សាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងឋានៈជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការងារ និងមុខរបរប្រទេស G20 ដែលបានកំណត់យក “ការធ្វើឱ្យប្រសើរ ឡើងនូវលក្ខខណ្ឌការងារ ដើម្បីរួមគ្នាស្តារឡើងវិញ” មកធ្វើជាមូលបទរួម និងជ្រើសរើសបញ្ហា អាទិភាពចំនួន ៤ ដែលពាក់ព័ន្ធនឹងការលើកកម្ពស់ការងារសមរម្យសម្រាប់ជនពិការ, ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស, ការបង្កើតការងារប្រកបដោយចីរភាព និងការកែសម្រួលគោលនយោបាយការពារការងារសម្រាប់ការការពារអ្នកធ្វើការទាំងអស់ឲ្យកាន់តែមានប្រសិទ្ធភាព និងបង្កើនភាពធន់ មកធ្វើជារបៀបវារៈសម្រាប់កិច្ចពិភាក្សានេះ។ នេះពិតជាការឆ្លើយតបយ៉ាងត្រឹមត្រូវ និងចំពេលបំផុតចំពោះបញ្ហាដែលយើងបាននឹងកំពុងប្រឈម ក្នុងកំឡុងពេលវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលបានបង្កផលប៉ះពាល់យ៉ាងធំធេងជាសកលលើគ្រប់វិស័យ រួមទាំង វិស័យការងារផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ការស្តារ និងងើបឡើងវិញចេញពីវិបត្តិដែលមានលក្ខណៈពហុទិដ្ឋភាពនេះ ទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងដ៏ធំសម្បើមរួមគ្នា ទាំងនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ។ មិនខុសពីប្រទេស G20 ទេ អាស៊ានក៏បានសាមគ្គី និងធ្វើការរួមគ្នាយ៉ាងសកម្មក្នុងគោលដៅរួមតែមួយ គឺការរៀបចំទុកជាមុនឲ្យបានកាន់តែប្រសើរឡើងនូវគោលនយោបាយស្តីពីមុខរបរ និងការងារ ក៏ដូចជាកម្លាំងពលកម្មអាស៊ានដែលមានភាពធន់ និងបត់បែនបានរហ័ស សម្រាប់ការឆ្លើយតបនឹងការផ្ទុះឡើង ឬការកើតឡើងសារជាថ្មីនៃជំងឺរាតត្បាត, វិបត្តិសេដ្ឋកិច្ច ឬគ្រោះធម្មជាតិនាពេលអនាគត។ ក្នុងន័យនេះ កម្ពុជាបានជ្រើសរើស “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” មកធ្វើជាមូលបទសម្រាប់អាណត្តិជាប្រធានអាស៊ានឆ្នាំ២០២២ របស់ខ្លួនផងដែរ ដោយកំណត់យកការចេញ “សេចក្តីថ្លៃងការណ៍អាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍អាស៊ាន” ជាគោលបំណងអាទិភាពមួយក្នុងចំណោមគោលបំណងអាទិភាពនានា៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
រាជរដ្ឋាភិបាលជំរុញការបន្ថយការកកស្ទះ ដឹកជញ្ជូនទំនិញនៅតាមព្រំដែន

រាជរដ្ឋាភិបាលជំរុញការបន្ថយការកកស្ទះ ដឹកជញ្ជូនទំនិញនៅតាមព្រំដែន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021