CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

រដ្ឋាភិបាលអនុម័តឱ្យមានការបង្កើនកិច្ចប្រតិបត្តិការលើករណីជួញដូរមនុស្សនៅកម្ពុជា

  • ដោយ: VAN DETH
  • | September 15, 2022
  • | 3:32 pm
រដ្ឋាភិបាលអនុម័តឱ្យមានការបង្កើនកិច្ចប្រតិបត្តិការលើករណីជួញដូរមនុស្សនៅកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យមានការបង្កើននូវកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងរត់ពន្ធមនុស្សនៅកម្ពុជាដោយផ្អែកលើគោលកាណ៍សំខាន់ៗចំនួន ៥ចំនុច។


ផ្អែកតាមសេចក្ដីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលបានឯកភាពទាំងស្រុងចំពោះការដាក់ស្នើររបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក្នុងការបង្កើតឱ្យមានកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងរត់ពន្ធមនុស្សនៅកម្ពុជា។ បើតាមសេចក្ដីជូនដំណឹងដដែលបានអះអាងថា ការឯកភាពសម្រេចរបស់រាជរដ្ឋាភិបាលនេះគឺនឹងផ្ដោតសំខាន់ទៅលើគោលការណ៍សំខាន់ៗចំនួន៥ ចំនុច។

ក្នុងនោះ គឺតម្រូវឱ្យមានការ បង្កើននូវកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដើម្បីសង្រ្គោះជនរងគ្រោះ ក៏ដូចជាបើកការស្រាវជ្រាវរកជនល្មើសមកផ្ដន្ទាទោសតាមច្បាប់និងបង្រ្កាបល្បែងស៊ីសងខុសច្បាប់ដែលមានការពាក់ព័ន្ធ។ ចំពោះករណីដែលត្រូវបានរកឃើញថា មានការពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សពិតប្រាកដឫការជួញដូរកម្លាំងពលកម្ម ឫការឆបោកតាមប្រព័ន្ធអនឡាញ ត្រូវពន្លាតការស្រាវជ្រាវនោះដោយសំដៅទៅរកបទល្មើសសម្អាតប្រាក់បន្ថែមទៀត។ មួយវិញទៀត ចំពោះការអនុវត្តច្បាប់គឺតម្រូវឱ្យមានការអនុវត្តស្មើភាពស្របតាមច្បាប់ធរមាន និងប្រកបដោយការទទួលខុសត្រូវខ្ពស់នៅគ្រប់ទីតាំងដែលសង្ស័យថាពាក់ព័ន្ធនឹងអំពើជួញដូរនិងរត់ពន្ធមនុស្សគ្រប់ទម្រង់ និងបុគ្គលដែលត្រូវបានរកឃើញថាជាប់ពាក់ព័ន្ធនឹងបទល្មើសនេះ នឹងត្រូវទទួលរងទណ្ឌកម្មស្របតាមការកំណត់នៃច្បាប់ដោយគ្មានការលើកលែង។

យ៉ាងណាមិញ ចំពោះស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធអាចធ្វើការវាយបក និងឆ្លើយតបលើរាល់ការផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ និងអាចធ្វើការស្នើឱ្យកែតម្រូវចំណុចដែលផ្ទុយពីការពិតដើម្បីបន្សាបឥទ្ធិពលវាយប្រហារអវិជ្ជមានពីមជ្ឈដ្ឋាននានា ទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាការបញ្ចៀសផលប៉ះពាល់មកលើបរិយាកាសនយោបាយ និងសន្តិសុខសង្គមផងដែរ។ ចុងក្រោយ ត្រូវបង្កើននូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ សំដៅត្រួតពិនិត្យ និងរៀបចំរបៀបរៀបរយនៅតាមបណ្ដាទីតាំងដែលមានការប្រមូលផ្ដុំការស្នាក់នៅ ការធ្វើអាជីវកម្ម និងការប្រើប្រាស់កម្លាំងពលកម្មជនបរទេសសំដៅគ្រប់គ្រងជនបរទេសឱ្យបានហ្មត់ចត់ និងទប់ស្កាត់ការជ្រៀតចូលដោយខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែន៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
កម្ពុជានឹងបន្តជំរុញការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញឲ្យបានជាអតិបរមា

កម្ពុជានឹងបន្តជំរុញការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញឲ្យបានជាអតិបរមា

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021