ក្រុមអធិរាជស Real Madrid យកឈ្នះលើក្រុម Atletico Madrid បានក្នុងលទ្ធផល ២-១ ក្នុងពានរង្វាន់ La Liga ។
ជំនួបនៅយប់មិញនេះ បានបញ្ចប់ទៅក្នុងលទ្ធផល ក្រុមភ្ញៀវ Real Madrid យកឈ្នះលើក្រុមម្ចាស់ផ្ទះ Atletico Madrid ក្នុងលទ្ធផល ២-១។
ដោយ២គ្រាប់របស់អធិរាជសរនោះដែរ កើតចេញពីខ្សែប្រយុទ្ធ Rodrygo ១គ្រាប់ និងខ្សែបម្រើ Fede Valverde ១គ្រាប់។ ជាមួយការឈ្នះនេះទៀតដែរ ក្រុមរបស់លោក Carlo Ancelotti កំពុងកាន់កំណត់ត្រាល្អមួយ ពោលគឺជាក្រុមលេងឈ្នះ១០០%នៅដើមរដូវកាលនេះ។
ក្រោយជ័យជំនះនេះដែរ ក្រុម Real Madrid កំពុងឈរនៅចំណាត់ថ្នាក់លេខ១នៅកំពូលតារាងLa Ligaដោយ ពួកគេមាន១៨ពិន្ទុឆ្លងកាត់៦ប្រកួត ស្របពេលក្រុមអ្នកមានបុណ្យ Barcelona វិញនៅលេខ២ មាន១៦ពិន្ទុ ឆ្លងកាត់៦ប្រកួតដូចគ្នា៕