CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

យុវជនម្នាក់បើកម៉ូតូវ៉ាទាក់ដៃចង្កូតដួលខ្ទាតចូលកង់រថយន្តកិនស្លាបភ្លាមៗ

  • ដោយ: VAN DETH
  • | September 19, 2022
  • | 3:41 pm
យុវជនម្នាក់បើកម៉ូតូវ៉ាទាក់ដៃចង្កូតដួលខ្ទាតចូលកង់រថយន្តកិនស្លាបភ្លាមៗ

ដោយៈចាន់តូ
ភ្នំពេញ=យុវជនម្នាក់បែកក្បាលស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនវ៉ាជែញរថយន្តមិនប្រយ័ត្នបានទាក់ដៃចង្កូតបណ្ដាលឲ្យដួលខ្ទាតមនុស្សចូលកង់រថយន្ត កាលវេលាម៉ោង ១០និង៤០នាទីយប់ថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២តាមបណ្តោយផ្លូវណ័តព្រីត ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅមុខខារ៉ាអូខេ ឌឹឃ្វិនស៍។

ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេវ័យប្រហែល២០ ឆ្នាំជាង ពាក់អាវយឺតពណ៌ខ្មៅដៃខ្លីស្លៀកខោកាប៊យ សម្បុលសល្មម ពាក់ស្បែកជើងផ្ទាត់។ ជិះម៉ូតូអឹមស្លាស់ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HX.5081 ជិះតែម្នាក់ឯង។ចំណែករថយន្តបែនដឹកថ្ម ក្បាលពណ៌ស ពាក់ស្លាកលេខព្រះសីហនុ3A.2718អ្នកបើកបានរត់បាត់។


តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តបែនដឹកថ្មបើកតាមបណ្ដោយផ្លូវណ័តព្រីត ទឹសដៅពីត្បូងទៅជើងយ៉ាងលឿន។ខណៈមកដល់ចំណុចកើត ហេតុខាងលើក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកអឹមស្លាស់ បើកមកពីក្រោយបានវ៉ាជេញខាងឆ្វេងដៃ មិនប្រយ័ត្នបានទាក់ដៃចង្កូតនិងរថយន្តបណ្ដាលឲ្យដួលខ្ទាតមនុស្សចូលក្រោមកង់រថយន្តកិនបែកក្បាលខ្ទេចស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។ចំណែករថយន្តមិនទាន់អស់ល្បឿនបានបើកទៅឈប់នៅមុខសាកលវិទ្យាល័យកម្ពុជាបានទុករថយន្តចោលបើកទ្វាររត់គេចខ្លួនបាត់ស្រមោល។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយកមធ្យោបាយទាំងពីរទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅប៉ាគីស្ថានកើនឡើងលើស1,500នាក់ ដោយកុមារ16លាននាក់រងផលប៉ះពាល់

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅប៉ាគីស្ថានកើនឡើងលើស1,500នាក់ ដោយកុមារ16លាននាក់រងផលប៉ះពាល់

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021