ប្រធានាធិបតីVolodymyr Zelenskyyនិយាយថាកងទ័ពអ៊ុយក្រែនកំពុងរៀបចំសម្រាប់ “ការទទួលជ័យជម្នះជាបន្តបន្ទាប់ទៀត”របស់ពួកគេ។កាលពីថ្ងៃចន្ទ លោកបានព្រមានទាហានរុស្ស៊ីនៅក្នុងប្រទេសរបស់លោកថា ពួកគេមានជម្រើសតែពីរប៉ុណ្ណោះគឺចាកចេញពីប្រទេសរបស់លោកឬដាក់អាវុធចុះចាញ់។
លោកZelenskyy បានចោទប្រកាន់រុស្ស៊ីថាជាអ្នក”បង្កគ្រោះថ្នាក់” ដល់ពិភពលោកទាំងមូល។ ការិយាល័យរបស់គាត់បានចេញផ្សាយវីដេអូដែលគាត់បង្ហាញពីកាំជ្រួចរបស់រុស្សី វាយប្រហារលើទីតាំងមួយនៅតំបន់ភាគខាងត្បូងនៃទីក្រុងMykolaiv។រោងចក្រថាមពលនុយក្លេអ៊ែរPivdennoukrainsk ដែលជារោងចក្រធំលំដាប់ទីពីររបស់អ៊ុយក្រែនក៏ស្ថិតក្នុងតំបន់ដ៏ស្មុគស្មាញនេះដែរ។
មន្ត្រីរដ្ឋាភិបាលរួមជាមួយប្រតិបត្តិករនៃរោងចក្រថាមពលជាតិ Energoatom បានរាយការណ៍ពីករណីផ្ទុះចម្ងាយ 300 ម៉ែត្រពីរ៉េអាក់ទ័រ។តែយ៉ាងណាក៏ដោយពួកគេបាននិយាយថា រោងចក្រនេះកំពុងដំណើរការជាធម្មតា។
រុស្ស៊ីមិនបានឆ្លើយតបនឹងការចោទប្រកាន់ខាងលើនោះទេ។ប៉ុន្តែរុស្ស៊ីបានប្រកាសថា ពួកគេបានធ្វើកូដកម្មជាបន្តបន្ទាប់នៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន។ដោយ ពួកគេបានបញ្ចេញវីដេអូដែលអះអាងថាបានបំផ្លាញទីតាំងប្រើប្រាស់សម្រាប់ការជួសជុលប្រព័ន្ធមីស៊ីល HIMARS ដែលជាប្រព័ន្ធរ៉ុក្កែតចល័តផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។
លើសពីនេះទៀតមន្ត្រីរុស្ស៊ីអះអាងថា ទាហានអ៊ុយក្រែនបានបាញ់ផ្លោងទៅលើទីក្រុង Donetskជាទីក្រុងមួយដែលគ្រប់គ្រងដោយពួកបំបែកខ្លួនគាំទ្រដោយរុស្ស៊ី។អភិបាលក្រុងលោក Alexei Kulemzin បាននិយាយថា ការបាញ់ផ្លោងទាំងនោះបានសម្លាប់ជនស៊ីវិល 13 នាក់ រួមទាំងកុមារពីរនាក់ផងដែរ៕