CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home កីឡា

សហព័ន្ធកីឡាម៉ូតូទឹក ជម្រុញឱ្យអត្តពលិកដុសខាត់សមត្ថភាព ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

  • ដោយ: VAN DETH
  • | September 20, 2022
  • | 3:39 pm
សហព័ន្ធកីឡាម៉ូតូទឹក ជម្រុញឱ្យអត្តពលិកដុសខាត់សមត្ថភាព ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

ម៉ឹង កុសល ( ២០ ០៩ ២២)
លោក ប៊ូ វីរៈ អគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះ គឺផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធកីឡាម៉ូតូទឹក ជំរុញឱ្យអត្តពលិកដុសខាត់សមត្ថភាព ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ខណៈដែលសហព័ន្ធបានត្រៀមដាក់៥ប្រភេទវិញ្ញាសា ឱ្យអត្តពលិក២៥រូប មកពី៧រាជធានី-ខេត្ត-ក្រុង និងក្រសួង ស្ថាប័ន ប្រកួតប្រជែង។ លោកអគ្គលេខាធិការ បន្តថា អត្តពលិក២៥រូបខាងលើ សហព័ន្ធបានធ្វើការជ្រើសរើសយ៉ាងយកចិត្តទុកដាក់ កីឡាករមកពីបណ្តាក្លឹបនានា និងក្រុមជម្រើសជាតិ ដើម្បីសម្រួចនិងដុសខាត់សមត្ថភាព ឆ្ពោះទៅដណ្តើមមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ក្នុងនោះសហព័ន្ធ ក៏បានត្រៀមមន្រ្តីបច្ចេកទេស សរុបចំនួន៣៥នាក់ និង១០នាក់មកពីក្លឹប Flamingo Jet Ski ប្រទេសថៃ មកជួយរៀបចំកីឡាជាតិ លើកទី៣ នេះដែរ។

លោក ប៊ូ វីរៈ បន្ថែមថា កីឡាជាតិលើកទី៣នេះ គឺជាឱកាសឱ្យអត្តពលិកជម្រើសជាតិដែលហ្វឹកហាត់ជាមួយគ្រូកម្រិតអន្តរជាតិ និងកីឡាករមកពីក្លឹបក្នុងស្រុក និងមន្រ្តីបច្ចេកទេស បានផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស និងចែករំលែកគ្នាទៅវិញទៅមក ជាពិសេសពិនិត្យមើលពីចំណុចខ្វះខាត ចំណុចខ្សោយ ដើម្បីធ្វើការកែប្រែឱ្យបានល្អប្រសើរ ត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ ទាំងកម្រិតតំបន់ និងអន្តរជាតិ នាពេលខាងមុខនេះ។ លោកអគ្គលេខាធិការ អះអាងថា សហព័ន្ធមានគម្រោងបើកវគ្គបណ្តុះបណ្តាលកម្រិតជាតិ និងអន្តរជាតិឱ្យបានច្រើនដង និងបញ្ជូនមន្រ្តីបច្ចេកទេស ទៅចូលរួមកាត់សេចក្តីការប្រកួតជាលក្ខណៈអន្តរជាតិផងដែរ។


គួរបញ្ជាក់ថា ក្រៅពីការប្រកួតកម្រិតជាតិ ដូចជា ការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ សហព័ន្ធមានការប្រកួតកម្រិតទ្វីប ៤លើក ក្នុងមួយឆ្នាំ គឺការប្រកួត Jet Ski Pro Tour ជើងឯកតំបន់អាស៊ី នៅថៃ, ការប្រកួត Jet ski World cup និង World Series នាខែកក្កដា នៅទ្វីបអឺរ៉ុប ខែតុលា នៅសហរដ្ឋអាមេរិក ខែធ្នូ ការប្រកួតផ្តាច់ព្រ័ត្រ នៅប្រទេសថៃ និងការប្រកួត Aquabike world championship ធំជាងគេប្រចាំទ្វីបអឺរ៉ុប។ សម្រាប់ទីតាំងប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ខាងមុខនេះ សហព័ន្ធបានសម្រេចជ្រើសរើសយក ឆ្នេរសុខា ខេត្តព្រះសីហនុ ដែលជាទីតាំងត្រៀមប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ផងដែរ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
កីឡាវ៉ូវីណាម បានរកឃើញធនធានថ្មីៗ ដែលមានសមត្ថភាព និងទេពកោលសល្យល្អ សម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

កីឡាវ៉ូវីណាម បានរកឃើញធនធានថ្មីៗ ដែលមានសមត្ថភាព និងទេពកោលសល្យល្អ សម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021