CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home កីឡា

កីឡាវ៉ូវីណាម បានរកឃើញធនធានថ្មីៗ ដែលមានសមត្ថភាព និងទេពកោលសល្យល្អ សម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

  • ដោយ: VAN DETH
  • | September 20, 2022
  • | 3:51 pm
កីឡាវ៉ូវីណាម បានរកឃើញធនធានថ្មីៗ ដែលមានសមត្ថភាព និងទេពកោលសល្យល្អ សម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

ម៉ឹង កុសល (២០ ០៩ ២០២២)
ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ ខណៈថ្នាក់ដឹកនាំសហព័ន្ធ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បន្ទាប់ពីរកឃើញធនធានថ្មីៗ ដែលមានសមត្ថភាព និងទេពកោលសល្យល្អ ពិសេសបានពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម កាន់តែប្រសើរ សម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ទៀតផង។


ថ្លែងក្នុងពិធីបិទការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែកញ្ញា នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ គឺជាការប្រកួតដ៏សំខាន់ បន្ទាប់ពីការខិតខំប្រឹងប្រែងហ្វឹកហាត់ សម្រាប់កីឡាករ-កីឡាការិនី អភិវឌ្ឍ និងបង្កើនសមត្ថភាព រួមទាំងអាជ្ញាកណ្ដាល-ចៅក្រម និងមន្ដ្រីបច្ចេកទេសរៀបចំការប្រកួតផងដែរ។ ឯកឧត្តមបន្ដថា ដោយសារការខិតខំ និងរួបរួមគ្នានេះដែរ បានជំរុញឱ្យកីឡាវ៉ូវីណាមកម្ពុជា ទទួលបានសមិទ្ធផលដ៏រីករាយសម្រាប់ប្រជាជនកម្ពុជាប្រមាណ ១៧លាននាក់ ក្នុងស៊ីហ្គេម លើកទី៣១ នៅវៀតណាម កាលពីថ្មីៗ ដោយដណ្ដើមបានមេដាយសរុប ១៤គ្រឿង (មាស ៣ ប្រាក់ ២ និងសំរឹទ្ធ ៩)។ ប៉ុន្ដែយ៉ាងនេះក្ដី ក៏សហព័ន្ធកំពុងបន្ដខិតខំបណ្ដុះបណ្ដាលធនធានកីឡាករ ទាំងឈុតស៊ីហ្គេម និងថ្នាល តាមបណ្ដាសមាគម/ក្លិប ដើម្បីត្រៀមលក្ខណៈការប្រកួតនានា ទាំងថ្នាក់ជាតិ និងអន្ដរជាតិ។


លោក យាំ ថៃសាន អគ្គលេខាធិការសហព័ន្ធ បានគូសបញ្ជាក់ថា ក្រោយពីបញ្ចប់ការប្រកួតរយៈពេល ៣ថ្ងៃមកនេះ សហព័ន្ធសម្លឹងឃើញកីឡាករ-កីឡាការិនីថ្មីៗ ដែលមានបច្ចេកទេស ទេពកោសល្យ និងមានសមត្ថភាពខ្ពស់ មានស្មារតីអង់អាចក្លាហាន ដែលអាចប្រកួតប្រជែងនៅកម្រិតជាតិ និងអន្ដរជាតិ។ រីឯអាជ្ញាកណ្ដាល-ចៅក្រម និងមន្ដ្រីបច្ចេកទេសរៀបចំការប្រកួត ពិតជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំការប្រកួតនានា ពិសេសការប្រកួតកីឡាជាតិ លើកទី៣ នាខែវិច្ឆិកា ឆ្នាំ២០២២ និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ»។


ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការប្រកួតជើងឯកថ្នាក់ជាតិខាងលើ ពិសេសឯកឧត្ដមបានជំរុញឱ្យកីឡាករ-កីឡាការិនីជ័យលាភី បន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ និងស្វែងរកមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងនេះ។


សូមជម្រាបថា លទ្ធផលនៃការប្រកួតកីឡាវ៉ូវីណាមជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ វិញ គឺក្លិបកីឡាវ៉ូវីណាម ក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេ សរុប ១៥គ្រឿង (មាស ៩ ប្រាក់ ២ និងសំរឹទ្ធ ៤) ខណៈខេត្តស្វាយរៀង ឈរលេខ២ ដណ្ដើមបានមេដាយសរុប ៦គ្រឿង (មាស ២ ប្រាក់ ៣ និងសំរឹទ្ធ ១) និងក្រសួងមហាផ្ទៃ ឈរលេខ៣ ឈ្នះមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ១០ សរុប ១៤គ្រឿង។ ចំណែកឯក្លិបខណ្ឌសែនសុខ ឈរលេខ៤ ឈ្នះមេដាយសរុប ១០គ្រឿង (មាស ២ ប្រាក់ ២ និងសំរឹទ្ធ ៦) និងខេត្តកំពង់ស្ពឺ ឈរលេខ៥ ឈ្នះមេដាយសរុប ៣គ្រឿង រួមមានមេដាយមាស ២ និងប្រាក់ ១៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
សំរាមដបប្លាស្ទិកប្រមាណ១.៥០០តោន ត្រូវបានរំពឹងថា នឹងប្រមូលកែច្នៃឡើងវិញនៅត្រឹមដំណាច់ឆ្នាំ២០២២នេះ

សំរាមដបប្លាស្ទិកប្រមាណ១.៥០០តោន ត្រូវបានរំពឹងថា នឹងប្រមូលកែច្នៃឡើងវិញនៅត្រឹមដំណាច់ឆ្នាំ២០២២នេះ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021