CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

សំរាមដបប្លាស្ទិកប្រមាណ១.៥០០តោន ត្រូវបានរំពឹងថា នឹងប្រមូលកែច្នៃឡើងវិញនៅត្រឹមដំណាច់ឆ្នាំ២០២២នេះ

  • ដោយ: VAN DETH
  • | September 20, 2022
  • | 4:01 pm
សំរាមដបប្លាស្ទិកប្រមាណ១.៥០០តោន ត្រូវបានរំពឹងថា នឹងប្រមូលកែច្នៃឡើងវិញនៅត្រឹមដំណាច់ឆ្នាំ២០២២នេះ

ម៉ឹង កុសល (២០ ០៩ ២០២២)
សំរាមប្រភេទដបប្លាស្ទិកប្រមាណ១.៥០០តោន ត្រូវបានរំពឹងថា នឹងប្រមូលទៅធ្វើការកែច្នៃប្រើប្រាស់ឡើងវិញនៅត្រឹមដំណាច់ឆ្នាំ២០២២នេះ បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនយូ អេស ធី ត្រេឌីង ដែលជាក្រុមហ៊ុនផលិតកែច្នៃសំបកដបប្លាស្ទិកដំបូង និងឈានមុខគេក្នុងប្រទេសកម្ពុជា ជាមួយនឹងក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)។ឯកឧត្តម ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញការគាំទ្រចំពោះកិច្ចសហការរវាងក្រុមហ៊ុនទាំងពីរ ដោយបានចូលរួមធ្វើជាសាក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រុមហ៊ុនទាំងពីរ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីគាំទ្រការប្រមូល និងកែច្នៃដបប្លាស្ទិកPETឡើងវិញ ក្នុងប្រទេសកម្ពុជា។


លោក David Wigglesworth អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន កូកា-កូឡា កម្ពុជា មានប្រសាសន៍ថា «ក្រុមហ៊ុន កូកា-កូឡា មានគោលដៅជាសកលដ៏មហិមាមួយ ក្នុងការប្រមូលដប ឬកំប៉ុងមកកែច្នៃឡើងវិញឱ្យបាន១០០ភាគរយ ស្មើនឹងចំនួនដប និងកំប៉ុងដែលយើងបានលក់ចេញត្រឹមឆ្នាំ២០៣០ ហើយនេះជាមូលហេតុនៃភាពជាដៃគូជាមួយ ក្រុមហ៊ុនយូ អេស ធី ត្រេឌីង ដើម្បីប្រមូល និងកែច្នៃដបប្លាស្ទិក PET ឆ្ពោះទៅរកពិភពលោកគ្មានសំរាម។ យើងជឿជាក់ថា ភាពជាដៃគូនេះ មិនត្រឹមតែជួយយើងឱ្យធ្វើការឆ្ពោះទៅរកគោលដៅចីរភាពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញអត្រាការប្រមូល និងកែច្នៃឡើងវិញនូវសំណល់ប្លាស្ទិករបស់កម្ពុជាផងដែរ»។ លោកបន្តថា កូកា-កូឡាកម្ពុជា បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការប្រមែប្រមូល និងកែច្នៃឡើងវិញតាំងពីឆ្នាំ២០២០មកម្លេះ ដោយមកទល់ពេលនេះ ក្រុមហ៊ុន បានប្រមូល និងកែច្នៃដបប្លាស្ទិកបានចំនួន១.៤៥០0តោន ដើម្បីកែច្នៃទៅជាសម្ភារមានប្រយោជន៍ថ្មីមួយទៀត។


លោកស្រី ឆ គៀលី អគ្គនាយិកាប្រតិបត្តិនៃក្រុមហ៊ុន យូ អេស ធី ត្រេឌីង ក្នុងនាមជាក្រុមហ៊ុនផលិតដប បានបញ្ជាក់ជំហរលើការកែច្នៃដបប្លាស្ទិកឡើងវិញ ដោយលោកស្រី ថ្លែងថា «យើងតែងតែស្វែងរកការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងរាជរដ្ឋាភិបាល ដើម្បីរក្សាស្ថេរភាពវត្ថុធាតុដើម និងសម្រួលដល់ដំណើរការកែច្នៃឡើងវិញ ដើម្បីទទួលបានទិន្នផលផលិតផលកាន់តែប្រសើរ»។


កាលពីឆ្នាំ២០២០ ក្រុមហ៊ុន កូកា-កូឡា បានដាក់លក់ផលិតផលទឹក Dasani 350ml ដែលប្រើសំបកដបផលិតចេញពីវត្ថុធាតុដើមប្លាស្ទិក ដែលកែច្នៃឡើងវិញ(rPET) ១០០ភាគរយ ហើយកាលពីឆ្នាំមុន ក្រុមហ៊ុន កូកា-កូឡា បានដាក់ចេញសារ «កែច្នៃខ្ញុំឡើងវិញ» ដ៏លេចធ្លោ នៅលើសំបកដបវេចខ្ចប់ផលិតផលរបស់ខ្លួនក្នុងប្រទេសកម្ពុជា ហើយក៏បានប្តូរដប Sprite ពណ៌បៃតងទៅជាដបថ្លា ដើម្បីធ្វើឱ្យដបកាន់តែងាយស្រួល ក្នុងការកែច្នៃឡើងវិញ។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏បានជួយលើកកម្ពស់ការយល់ដឹងរបស់សហគមន៍លើការរៀបចំទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ និងកែច្នៃឡើងវិញ ដោយចាប់ដៃគូជាមួយអាជ្ញាធរ សាកលវិទ្យាល័យ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីដាក់ពង្រាយធុងបែងចែកសំរាមចំនួន១.០០០ធុង នៅតាមបណ្ដាសាលារៀន ផ្សារត្រី និងទីកន្លែងសាធារណៈជាង១២០កន្លែងនៅទូទាំងប្រទេស៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
លោកXaviចង់បាន Asensioពីក្រុម Real Madrid

លោកXaviចង់បាន Asensioពីក្រុម Real Madrid

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021