CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ព្រមានចាប់ពលរដ្ឋដាក់គុក ១០ឆ្នាំ

  • ដោយ: VAN DETH
  • | September 21, 2022
  • | 12:19 pm
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ព្រមានចាប់ពលរដ្ឋដាក់គុក ១០ឆ្នាំ

រដ្ឋធានីណៃពិដោរ៖ ក្រោយពេលប្រទេសមីយ៉ាម៉ា បានធ្លាក់ចូលទៅក្នុងវិបត្ដិយ៉ាងធ្ងន់ធ្ងរ មិនអាចអូសទាញស្ថានការណ៍ ឲ្យវិលត្រឡប់មកដូចដើមវិញ ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នោះមក របបសឹកនៅក្នុងប្លុកអាស៊ានមួយនេះ ថែមទាំងបានព្រមាន ពីការចាប់ប្រជាពលរដ្ឋដាក់គុក រយៈពេល១០ឆ្នាំ ប្រសិនបើពួកគេចូលរួមការលើកទឹកចិត្តដល់កម្លាំងចលនាតស៊ូទ័ពព្រៃ តាមអ្វីដែលរដ្ឋាភិបាល ចាត់ទុកជាចលនាក្រុមភេរវករ» ដោយការចុច Share ឬ Like ។

សារព័ត៌មាន CNA បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២០ ខែកញ្ញា ថា របបយោធាមីយ៉ាន់ម៉ា បាន និង កំពុងតែគំរាមកំហែង ចាប់ប្រជាជនដាក់ពន្ធនាគារ រហូតដល់រយៈពេល១០ឆ្នាំ សម្រាប់បុគ្គលណាម្នាក់ ចុច Like ឬ Share លើមាតិការបស់ក្រុមឧទ្ទាម នៅលើបណ្តាញទំនាក់ទំនងសង្គម។

ប្រទេសមីយ៉ាន់ម៉ា បានញាំញី ដោយអំពើហិង្សា ចាប់តាំងពីលោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing ) បានដឹកនាំកងទ័ព ធ្វើរដ្ឋប្រហារយោធា ដណ្តើមអំណាច ពីរដ្ឋាភិបាលស៊ីវិលរបស់គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) ដែលបានជាប់ឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ។ អំពើរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បាននាំឲ្យមានការធ្វើបាតុកម្ម និង ការបង្រ្កាបយ៉ាងព្រៃផ្សៃ ពីកម្លាំងយោធារបស់របបសឹកនេះ ហើយក៏លេចឡើងនូវចលនាតស៊ូ និង ការបង្កើតរដ្ឋាភិបាលស្រមោល ព្រមទាំងមានការបះទង្គិចគ្នា ដោយកម្លាំងប្រដាប់អាវុធ រវាងកម្លាំងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ និង កម្លាំងយោធារបស់របបសឹកមីយ៉ាន់ម៉ា។

លោក ហ្សាវ មីន ទីន (Zaw Min Tin) រដ្ឋមន្រ្តីព័ត៌មាន និង ជាអ្នកនាំពាក្យ រដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា បានលើកឡើងថា «ក្រុមភេរវករ» កំពុងតែព្យាយាម ស្វែងរកនូវការឧបត្ថម្ភ ដើម្បីសម្លាប់ជីវិតជនស្លូតត្រង់ នៅក្នុងយុទ្ធនាការរបស់ពួកគេ សំដៅធ្វើឱ្យប្រទេស ជួបនូវអស្ថិរភាព។ ដូច្នេះជនទាំងឡាយណា ផ្តល់នូវការគាំទ្រ ដល់ពួកគេ នឹងត្រូវទទួលរងចំណាត់ការយ៉ាងម៉ឺងម៉ាត់ រហូតអាចជាប់គុក រយៈពេល១០ឆ្នាំ។

លោក ហ្សាវ មីន ទីន បានសង្កត់ធ្ងន់ ថា ការគាំទ្រផ្តល់កម្លាំងចិត្ត នៅលើបណ្តាញសង្គម ដល់រដ្ឋាភិបាលរួបរួមជាតិ ហៅកាត់ NUG ឬរដ្ឋាភិបាលស្រមោល ឬមួយក៏គាំទ្រដល់កងកម្លាំងប្រដាប់អាវុធ PDF របស់រដ្ឋាភិបាលនេះ ក៏អាចនាំទៅដល់ការដាក់ទោសទណ្ឌ និង ជាប់ពន្ធនាគារ រយៈពេល ចន្លោះពី ៣ឆ្នាំ ដល់១០ឆ្នាំ។ លើសពីនេះទៅទៀត ប្រសិនបើបុគ្គលណាម្នាក់ ហ៊ានផ្តល់ជំនួយហិរញ្ញវត្ថុ ឬជាថវិកា នៅក្នុងបរិមាណតិចតួចប៉ុនណាក៏ដោយ ក៏ត្រូវប្រឈមមុខនឹងទោសទណ្ឌយ៉ាងធ្ងន់ធ្ងរជាងនេះទៅទៀត។

ចាប់តាំងពីមានអំពើរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ផ្ទុះឡើង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក ក្រុមប្រឆាំងនឹងរដ្ឋាភិបាលយោធា តែងតែប្រើប្រាស់បណ្តាញសង្គម ដើម្បីព្យាយាមផ្សព្វផ្សាយសាររបស់ពួកគេ ឱ្យកាន់តែទូលំទូលាយ។ លុះមកដល់ខែកក្កដា ឆ្នាំ២០២២កន្លងទៅ រដ្ឋាភិបាលយោធា បានកាត់ទោសប្រហារជីវិត ដល់សកម្មជនប្រជាធិបតេយ្យ ចំនួន៤នាក់ ក្រោមការចោទប្រកាន់ ពីបទជួយសម្របសម្រួល ដល់ការវាយប្រហាររបស់ក្រុមឧទ្ទាម៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
អាជ្ញាធរខណ្ឌដូនពេញ ចុះត្រួតពិនិត្យកុងស៊ី បញ្ចាំជាង២០ ទីតាំងនៅមូលដ្ឋាន

អាជ្ញាធរខណ្ឌដូនពេញ ចុះត្រួតពិនិត្យកុងស៊ី បញ្ចាំជាង២០ ទីតាំងនៅមូលដ្ឋាន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021