CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

បុរសជនជាតិជប៉ុនមួយរូបដុតខ្លួនឯង ដែលទំនងជាការតវ៉ាជំទាស់ពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ

  • ដោយ: VAN DETH
  • | September 21, 2022
  • | 12:56 pm
បុរសជនជាតិជប៉ុនមួយរូបដុតខ្លួនឯង ដែលទំនងជាការតវ៉ាជំទាស់ពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ

បុរសជនជាតិជប៉ុនម្នាក់បានដុតខ្លួនឯង ដែលតាមសេចក្តីរាយការណ៍ គេសង្ស័យថា សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងតវ៉ាជំទាស់ពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ដែលត្រូវបានឃាតករលបធ្វើឃាត កាលពីខែកក្កដាកន្លងទៅ។ឥស្សរជនបរទេសរាប់រយនាក់ត្រូវបានគេរំពឹងថានឹងចូលរួមពិធីបុណ្យសពនៅថ្ងៃទី២៧ ខែកញ្ញាខាងមុខ។ កាលពីថ្ងៃពុធ សាក្សីបានហៅទូរស័ព្ទទៅប៉ូលិស បន្ទាប់ពីបានប្រទះឃើញបុរសម្នាក់ត្រូវភ្លើងឆេះនៅជិតការិយាល័យនាយករដ្ឋមន្ត្រីក្នុងទីក្រុងតូក្យូ។


ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មន្រ្តីបានពន្លត់ភ្លើង ហើយបានយកបុរស ដែលនៅដឹងខ្លួនមានស្មារតី ទៅកាន់មន្ទីរពេទ្យ ហើយស្ថានភាពរងរបួសជាក់ស្ដែងនៅមិនទាន់ដឹងនៅឡើយទេ។ សារព័ត៌មានជប៉ុនរាយការណ៍ថា បុរសនោះប្រហែលជាស្ថិតក្នុងវ័យ៧០ឆ្នាំ។


រដ្ឋាភិបាលមិនទាន់ធ្វើអត្ថាធិប្បាយជុំវិញការតវ៉ានេះនៅឡើយទេ ប៉ុន្តែការប្រឆាំងជាសាធារណៈចំពោះការប្រារព្ធពិធីបុណ្យសពថ្នាក់ជាតិបានកើនឡើងកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយលទ្ធផលស្ទង់មតិបានបង្ហាញថា មនុស្សភាគច្រើនមិនសប្បាយចិត្តនឹងការចំណាយ។


គួរបញ្ជាក់រំលឹកផងដែរថា លោក អាបេ ត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី៨ ខែកក្កដា ក្នុងអាយុ៦៧ឆ្នាំ ក្នុងពេលលោកកំពុងធ្វើយុទ្ធនាការស្វែងរកសម្លេងឆ្នោត។ ការសម្លាប់នាយករដ្ឋមន្ត្រីជប៉ុន ដែលកាន់អំណាចយូរជាងគេត្រូវបានថ្កោលទោសជាអន្តរជាតិ និងបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល ដោយសារជប៉ុនពុំសូវមានបញ្ហាហិង្សាផ្នែកនយោបាយ។ពិធីបុណ្យសពថ្នាក់ជាតិនេះមិនសូវប្រារព្ធនៅប្រទេសជប៉ុនជាញឹកញយឡើយ ហើយក្រុមអ្នកតវ៉ាបាននិយាយថា ពួកគេខកចិត្តចំពោះការប្រើប្រាស់មូលនិធិសាធារណៈនៅក្នុងព្រឹត្តិការណ៍នេះ ដែលទំនងជាចាយប្រាក់ ១១.៤ លានដុល្លារ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
លោកMarcosអំពាវនាវឱ្យមានដំណោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងតាមរយៈការសន្ទនា

លោកMarcosអំពាវនាវឱ្យមានដំណោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងតាមរយៈការសន្ទនា

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021