CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

នាវាចម្បាំងអាមេរិកនិងកាណាដាធ្វើដំណើររួមគ្នាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

  • ដោយ: VAN DETH
  • | September 21, 2022
  • | 2:01 pm
នាវាចម្បាំងអាមេរិកនិងកាណាដាធ្វើដំណើររួមគ្នាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

សហរដ្ឋអាមេរិកនិយាយថា អាមេរិកនិងកាណាដាបានបញ្ជូននាវាចម្បាំងរបស់ពួកគេទៅឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។
កងនាវាចរទីប្រាំពីររបស់កងទ័ពជើងទឹកអាមេរិកបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថានាវាពិឃាតអាមេរិកHiggins និងនាវាចម្បាំង Vancouver របស់កងទ័ពជើងទឹកកាណាដាបានបើកឆ្លងកាត់ដែនទឹកកាលពីថ្ងៃអង្គារ។


សេចក្តីថ្លែងការណ៍បាននិយាយថា៖នាវាទាំងពីរបានឆ្លងកាត់ច្រករបៀងមួយនៅក្នុងច្រកសមុទ្រអន្តរជាតិ»។សេចក្ដីថ្លែងការណ៍ខាងលើបន្ថែមថា សកម្មភាពនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ។


អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Patrick Ryder បានថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា៖«ដូចសព្វមួយដង យោធាអាមេរិកនឹងបន្តហោះហើរ ធ្វើនាវាចរ និងប្រតិបត្តិការនៅតំបន់ដែលច្បាប់អន្តរជាតិអនុញ្ញាត»។


សកម្មភាពទ័ពជើងទឹកនេះត្រូវបានគេមើលឃើញថាជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនចំពោះកោះតៃវ៉ាន់ហើយកើតឡើងចំពេលមានការកើនឡើងសម្ពាធយោធាពីទីក្រុងប៉េកាំង។
គូសបញ្ជាក់ថាប្រទេសចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជិតកោះតៃវ៉ាន់បន្ទាប់ពីដំណើរទស្ស នកិច្ចរបស់ប្រធានសភាអាមេរិកNancy Pelosiទៅកាន់កោះតៃវ៉ាន់កាលពីខែសីហា៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
មេដឹកនាំអ៊ីស្រាអែលនិងតួកគីជួបពិភាក្សាគ្នាជាលើកដំបូង ចាប់តាំងពីឆ្នាំ២០០៨មក

មេដឹកនាំអ៊ីស្រាអែលនិងតួកគីជួបពិភាក្សាគ្នាជាលើកដំបូង ចាប់តាំងពីឆ្នាំ២០០៨មក

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021