CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

មេដឹកនាំអ៊ីស្រាអែលនិងតួកគីជួបពិភាក្សាគ្នាជាលើកដំបូង ចាប់តាំងពីឆ្នាំ២០០៨មក

  • ដោយ: VAN DETH
  • | September 21, 2022
  • | 2:13 pm
មេដឹកនាំអ៊ីស្រាអែលនិងតួកគីជួបពិភាក្សាគ្នាជាលើកដំបូង ចាប់តាំងពីឆ្នាំ២០០៨មក

ខុទ្ទកាល័យរបស់លោក Yair Lapid នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបញ្ជាក់ថា មេដឹកនាំប្រទេស លោក Yair Lapid និងប្រធានាធិបតីតួកគី លោក Tayyip Erdogan បានជួបពិភាក្សាគ្នាក្នុងអំឡុងពេលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ដែលនេះជាកិច្ចពិភាក្សាទល់មុខគ្នាជាលើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងឆ្នាំ២០០៨មក។
ទំនាក់ទំនងរវាងអ៊ីស្រាអែលនិងតួកគី ដែលមានភាពល្អក់កករ បានប្រែមកស្រស់ថ្លាវិញក្នុងប៉ុន្មានខែថ្មីៗនេះ ដោយទំនងជាហុចផលលើវិស័យថាមពល ដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតថ្មីត្រូវបានគេរំពឹងថានឹងផ្លាស់ប្តូរក្នុងពេលឆាប់ៗនេះ។


ខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានបន្ថែមថា លោក Lapid បានថ្លែងអំណរគុណដល់លោក Erdogan សម្រាប់ការចែករំលែកព័ត៌មានសម្ងាត់របស់ប្រទេស ហើយបានកត់សម្គាល់ពីតម្រូវការរបស់អ៊ីស្រាអែលសម្រាប់ការវិលត្រឡប់របស់ពលរដ្ឋរបស់ខ្លួនចំនួន៤នាក់ ដែលក្នុងនោះមានទាហាន២នាក់ដែលបានបាត់ខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីសង្រ្គាមឆ្នាំ២០១៤កន្លងមក។


ប្រទេសតួកគី ដែលជាសមាជិករបស់អង្គការណាតូ បាននិងកំពុងធ្វើជាម្ចាស់ផ្ទះសមាជិកក្រុមហាម៉ាសដែលជាចលនាអ៊ីស្លាមនិយមប៉ាឡេស្ទីនដែលគ្រប់គ្រងតំបន់ហ្គាហ្សា និងដែលភាគច្រើននៃលោកខាងលិចចាត់ទុកជាក្រុមភេរវករ។ ទំនាក់ទំនងនេះបានបន្ទុចបង្អាក់ការកសាងទំនាក់ទំនងអ៊ីស្រាអែលឡើងវិញ។ដោយឡែក ទីក្រុងអង់ការ៉ាមានការខឹងសម្បារចំពោះការសម្លាប់សកម្មជនតួកគីចំនួន១០នាក់ក្នុងឆ្នាំ២០១០ នៅក្នុងការប៉ះទង្គិចគ្នាដែលបានផ្ទុះឡើង៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
រាជធានីភ្នំពេញ ៖ បុរសម្នាក់បេីកបររថយន្តម៉ាក  Toyota Priusក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នរេចង្កូតបុកក្បាលនាគរបាំងថ្មពុះចែទ្រូងផ្លូវ

រាជធានីភ្នំពេញ ៖ បុរសម្នាក់បេីកបររថយន្តម៉ាក Toyota Priusក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នរេចង្កូតបុកក្បាលនាគរបាំងថ្មពុះចែទ្រូងផ្លូវ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021