ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA បានបញ្ជាក់ថា មិនអនុញ្ញាតឲ្យក្រុមជម្រើសជាតិរុស្ស៊ី លេងក្នុងព្រឹត្តិការណ៍ពានរង្វាន់ UEFA Euro 2024 បន្ទាប់ពីធ្វើការលុកលុយទៅកាន់ប្រទេសអ៊ុយក្រែន។
រុស្ស៊ី តាំងពីចូលវាយលើអ៊ុយក្រែនមក ឃើញថាស្ទើរគ្រប់វិស័យកីឡារបស់ខ្លួនត្រូវបានផ្អាកការប្រកួតអន្ដរជាតិទាំងអស់។ ជាក់ស្ដែងការប្រកួត World Cup 2022 នេះ ពួកគេក៏ត្រូវបាន FIFA ដកឈ្មោះចេញមិនឱ្យលេងផងដែរ។ ជាមួយគ្នានេះ UEFA ក៏បានដករុស្ស៊ីចេញពីការប្រកួតជម្រុះពានរង្វាន់ Euro 2024 ដែរ។
គូសបញ្ជាក់ថា UEFA បានផ្អាកការប្រកួតរបស់ក្រុមជម្រើសជាតិរុស្ស៊ីទាំងអស់នៅអឺរ៉ុប ហើយសូម្បីតែក្លិបវិញក៏មិនអាចចូលលេងពានដូចជា UEFA Champions League , Europa League ឬ Europa Conference League បានផងដែរនារដូវកាលនេះ៕