ខ្សែការពារ Sergio Ramos សម្ដែងការខកចិត្ត ដែលរូបគេមិនត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអេស្ប៉ាញត្រៀមប្រកួតជាមួយក្រុមស្វីសនិងព័រទុយហ្គាល់។
ក្រុមអេស្ប៉ាញបានបង្ហាញបញ្ជីឈ្មោះកីឡាករដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Nations League ហើយទល់ក្រុមស្វីសនិងព័រទុយហ្គាល់។ ប៉ុន្តែ Ramos ដែលកំពុងលេងបានល្អនៅក្រុម PSGមិនមានឈ្មោះក្នុងបញ្ជី នោះទេ។ ដោយលោក Enrique បែរជាកោះហៅកីឡាករក្មេងៗទៅវិញ។ ការណ៍នេះហើយ ទើបបានជាធ្វើឱ្យ Ramos អន់ចិត្តផងដែរ ព្រោះខ្លួននារដូវកាលនេះតែងតែបានចូលលេងនិងបង្ហាញទម្រង់លេងប្រសើរដែរ។
សូមជ្រាបថា Ramos ជាអតីតប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ តែក្រោយពីផ្លាស់ចេញទៅលេងនៅ PSG និងមានបញ្ហារបួសជាប់រហូតទៅ ទើបធ្វើឱ្យឱកាសលេងនៅជម្រើសជាតិរបូតវិញរហូតដល់បច្ចុប្បន្ននេះ៕