ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នរេចង្កូតបុកក្បាលនាគរបាំងថ្មពុះចែទ្រូងផ្លូវវាចអស់ចំនួន១ កង់និងរងការខូចខាតរថយន្តធ្វេីដំណេីរទៅមុខលែងរួច។
ហេតុការណ៍មួយនេះកេីតឡេីងនៅវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ស្ថិត តាមបណ្តោយមហាវិថីព្រះនរោត្តម ចំណុចស្តុបក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពពត៌មានពីកន្លែងកេីតហេតុបានប្រាប់ក្រុមកាងារអោយបានដឹងថា៖ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាក Toyota Prius មួយគ្រឿង ពណ៌ផ្ទៃមេឃ ពាក់ស្លាកលខភ្នំពេញ2BJ-9610 បេីកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្តោយផ្លូវមហាវិថីព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជេីង។
លុះពេលធ្វេីដំណេីរមកដល់ចំណុចកេីតហេតុខាងលេី បេីកបរដោយស្ថានភាពល្បឿនលឿន ថែមទាំងខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូតបុកក្បាលនាគរបាំងថ្មពុះចែកទ្រូងផ្លូវវាចខូចខាតអស់ចំនួន១ កង់និងបណ្តាលអោយរថយន្តទទួលរងការខូចខាតចំផ្នែកខាងមុខជំហៀងខាងឆ្វេងធ្វេីដំណេីរទៅមុខលែងរួច។
គួរបញ្ជាក់ផងដែរថា៖ ហេតុការណ៍មួយនេះមិនបង្កអោយនរណាម្នាក់រងរបួសនោះទេ។ក្រោយពេលកេីតហេតុក៏មានវត្តមានរបស់កម្លាំងសម្ថកិច្ចមូលដ្ធានបានចុះទៅកន្លែងកេីតហេតុ ហេីយរាយការណ៍បន្តទៅសម្ថកិច្ចជំនាញចុះមកធ្វេីការវាស់វែង និងបានយករថយន្តទៅរក្សាទុកនៅករិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ធាននគរបាលរាជធានីភ្នំពេញដេីម្បីរងចាំធ្វេីការដោះស្រាយទៅតាមជំនាញនិតិវិធីច្បាប់នៅពេលក្រោយបន្តទៀតផងដែរ។ ៕