CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌទី១២ នៅវត្តជម្ពូរសុវណ្ណ ហៅវត្តត្រពាំងព្រីង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

  • ដោយ: VAN DETH
  • | September 22, 2022
  • | 12:15 pm
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌទី១២ នៅវត្តជម្ពូរសុវណ្ណ ហៅវត្តត្រពាំងព្រីង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌទី១២ នៅវត្តជម្ពូរសុវណ្ណ ហៅវត្ត ត្រពាំងព្រីង ស្ថិតក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្តប្រកបដោយទឹកចិត្តជ្រះថ្លាបំផុត ចំពោះពិធីបុណ្យប្រពៃណីជាតិដ៏មានសារសំខាន់មួយនេះ ដោយក្នុងឱកាសនេះ សម្តេចក៏បានប្រកាសផ្តល់នូវថវិកាចំនួន ៨ពាន់ ៥០០ដុល្លារអាមេរិក សម្រាប់កសាង សាលាតម្កល់សព នៅឈាបនដ្ឋានវត្តជម្ពូរសុវណ្ណ ហៅវត្តត្រពាំងព្រីងផងដែរ។


ពិធីបុណ្យកាន់បិណ្ឌនេះបានប្រព្រឹត្តទៅតាមទំនៀមទម្លាប់ ដោយក្នុងឱកាសអញ្ជើញដល់ សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានដុតធូប និងថ្វាយគ្រឿងសក្ការបូជានៅចំពោះព្រះភក្ត្រព្រះពុទ្ធរូបនៅក្នុងព្រះវិហារ ថ្វាយគ្រឿងសក្ការៈចំពោះចេតីយ៍គ្រូឧបជ្ឈារបស់សម្តេចដែលសម្តេចធ្លាប់បានបួសរៀនជាមួយកាលពីអតីតកាល ព្រមទាំងបានអញ្ជើញសមាទានសីលនៅក្នុងសាលាធម្មទានជាមួយ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីអ្នកមុខ អ្នកការ និងប្រជាពុទ្ធបរិស័ទជាកិច្ចដំណើរការនៃពិធីបុណ្យកាន់បិណ្ឌទី១២នេះ ទៅតាមទំនៀមទម្លាប់ និងតាមលំដាប់លំដោយផងដែរ។
សូមជម្រាបជូនថា វត្តជម្ពូរសុវណ្ណ ហៅវត្តត្រពាំងព្រីង ជាវត្តមានវ័យចំណាស់មួយដែលស្ថិតនៅជិតព្រំដែនប្រទេសវៀតណាម ជាទីកន្លែងដែល សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ធ្លាប់បានបួស និងសិក្សារៀនសូត្រជាមួយព្រះសង្ឃ កាលពីសម្តេចនៅកុមារភាព ហើយបន្ទាប់ពីបានក្លាយជាអ្នកដឹកនាំប្រទេសមួយរូបនៅក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ សម្តេចប្រធានរដ្ឋសភាបានចូលរួមចំណែកយ៉ាងសកម្មបំផុតក្នុងការអភិវឌ្ឍទីអារាមវត្តមួយនេះអោយសក្តិសមជាកន្លែងធ្វើបុណ្យចំពោះពុទ្ធសាសនារបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ។


ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌទី១២នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍លើកឡើងពីតម្លៃនៃសុខសន្តិភាព ដែលយើងទាំងអស់គ្នារកមកបានដោយលំបាកលំបិនបំផុត ដោយសម្តេចបានគូសបញ្ជាក់ថា សូមកុំចង់សាកល្បងជាថ្មីម្តងទៀតចំពោះសង្គ្រាម ចម្បាំង រាំងជល់ ដែលប្រជាជាតិកម្ពុជាធ្លាប់បានហែលឆ្លងកាត់អស់ជាច្រើនឆ្នាំនាពេលកន្លងទៅ ជាពិសេសការកាន់កាប់ប្រទេសជាតិដោយរបបបនប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាអ្នកឈ្នះសង្គ្រាមលើរបបលន់ ណល់ ពួកវាបានកាប់សម្លាប់ប្រជាជនស្លូតត្រង់អស់រាប់លាននាក់ និងបានបំបាត់សាសនាទាំងស្រុង។ ដូចនេះហើយ យើងទាំងអស់គ្នាត្រូវតែចងចាំពីផលវិបាកនៃសង្គ្រាម ដោយត្រូវរួបរួមគ្នាក្នុងការថែរក្សាសុខ សន្តិភាពដែលយើងកំពុងមានដូចសព្វថ្ងៃ ហើយត្រូវបន្តខិតខំក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីក ចំរើនបន្ថែមទៀត។ សម្តេបានបន្តថា យើងមានឱកាសមកជួបជុំគ្នាធ្វើបុណ្យ ធ្វើទានបានដូចសព្វថ្ងៃនេះ គឺ អាស្រ័យដោយប្រទេសជាតិយើងគ្មានសង្គ្រាម គ្មានចម្បាំងរាំងជល់ដូចកាលពីអតីតកាល បើពុំដូច្នោះទេគឺ យើងទាំងអស់គ្នាគ្មានឱកាសបានជួបជុំធ្វើបុណ្យដូចជាពេលនេះសោះហើយ។


សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ព្រមទាំងបុត្រាបុត្រីក្រុមគ្រួសាររួមនឹងឯកឧត្តម លោកជំទាវ អស់លោក លោកស្រីចូលរួម បានអញ្ជើញរាប់បាត្រប្រគេនភត្តហារបវរណាចតុបច្ឆ័យប្រគេនព្រះសង្ឃ ដើម្បីជាកិច្ចឧទ្ទិសកុសលផលបុណ្យដែលសម្តេចប្រធានរដ្ឋសភាបានប្រារព្ធធ្វើនាពេលនេះជូនចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបិតា ជីដូនជីតា និងញាតិការទំាង៧សន្ថាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមអោយមកទទួលនូវផល្លាអានិសង្ឃដ៏ជ្រះថ្លាដែល សម្តេចអគ្គមហាពញាចក្រីហេងសំរិនបានឧទ្ទិសជូនតាមរយៈព្រះសង្ឃក្នុងឱកាសកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ និងសូមអោយអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់អោយវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតាជីដូនជីតាញាតិការទាំង៧សន្ថានរបស់សម្តេចបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។


នៅក្នុងឱកាសនេះអង្គពិធីក៏បានបួងសួងដល់ដល់ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា និងវត្ថុសក្តិសិទ្ធក្នុងលោក មានព្រះគុណកែវទាំងបីព្រះពុទ្ធព្រះធម៌ព្រះសង្ឃសូមជួយទ្រទ្រង់និងប្រោះព្រំប្រសិទ្ធពរជ័យសិរីសួស្តីសុភមង្គល និងវិបុលសុខគ្រប់ប្រការជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី សូមសម្តេចមានសុខភាពល្អបរិបូរណ៌អាយុយឺនយូរជាងរយវស្សា ដើម្បីបន្តស្ថិតនៅជាម្លប់ដ៌ត្រជាក់ដល់កូនចៅ ចៅទួត និងបន្តដឹកនាំស្ថាប័នរដ្ឋសភាកម្ពុជាអោយកាន់តែរីកចម្រើនថែមទៀត។

ក្នុងឱកាសនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រគេនដល់វត្តជម្ពូរ សុវណ្ណ ហៅវត្តត្រពាំងព្រីងចំនួន ៥លានរៀល រួមទាំងទេយ្យទានមួយចំនួនរួមមាន អង្ករ ៣០០គីឡូក្រាម ទឹកក្រូច ១៣កេស ទឹកសុទ្ធ ១៣កេស ទឹកដោះគោ ៣កេស ស្ករស ៥០គីឡូក្រាម ត្រីខ ៣កេស មី ៤កេស កាហ្វេ តែ ប៊ីចេង ៥០គីឡូក្រាម អំបិល ១០គីឡូក្រាម ទឹកស៊ីអ៊ីវ ១០យួរ ផ្លែឈើ ៥កន្ត្រក នំ ៣៣កញ្ចប់ ព្រមទាំងបានចែកជូនលោកយាយ លោកតា ចំនួន ១០០នាក់ ម្នាក់ៗក្រណាត់ស ១ដុំ និងថវិកា ១ម៉ឺនរៀលផងដែរ៕

(ទុយ សារិទ្ធ)

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ស្លាប់ម្នាក់  រងរបួស២នាក់ក្នុងហេតការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូ

ស្លាប់ម្នាក់ រងរបួស២នាក់ក្នុងហេតការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021