កំពង់ឆ្នាំង: យ៉ាងហោចណាស់បុរសម្នាក់ស្លាប់បាត់បងជីវិតយ៉ាងរន្ធត់នៅកន្លែងកេីតហេតុ និងរងរបួសធ្ងន់ពីរនាក់បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងហេតការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូ ។

ហេតុការណ៍ខាងលេីនេះកេីតឡេីងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥ស្ថិតនៅភូមិកុសម: ឃុំទឹករហូត ស្រុករលាបៀរខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ច បានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ អ៊ឹម សុភ័ក្រ្តភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិតាជេសឃុំតាជេសស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។
ក្រោយកេីតហេតុសាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។