CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

អាជ្ញាធរជាតិអប្សរាកំពុងរំដោះទឹកចេញពីតំបន់ប្រាសាទដើម្បីបញ្ជៀសការជន់លិច

  • ដោយ: VAN DETH
  • | September 28, 2022
  • | 3:31 pm
អាជ្ញាធរជាតិអប្សរាកំពុងរំដោះទឹកចេញពីតំបន់ប្រាសាទដើម្បីបញ្ជៀសការជន់លិច

ភ្នំពេញ៖ បច្ចុប្បន្នក្រុមការងារនៃនាយដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ ជាក្រុមមន្ត្រីជំនាញរបស់អជ្ញាធរជាតិអប្សរាកំពុងខិតខំប្រឹងប្រែងរំដោះទឹកចេញពីតំបន់ប្រាសាទបុរាណមួយចំនួនតាមរយៈទ្វារទឹកនានា ដើម្បីបង្ការកុំឱ្យមានការជន់លិចប្រាសាទ។


ផ្អែកតាមការផ្សព្វផ្សាយព័ត៌មានរបស់អជ្ញាធរជាតិអប្សរានាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថា ឥទ្ធិពលនៃព្យុះ ណូរុ ពីប្រទេសហ្វីលីពីន បានធ្វើឱ្យប្រទេសកម្ពុជារងសម្ពាធទាប និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីពាក់កណ្ដាលខែ កញ្ញា រហូតមកដល់បច្ចុប្បន្ន។ ស្ថានភាពអាកាសធាតុបែបនេះ បានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនដង ហើយបណ្ដាលឱ្យស្រុកមួយចំនួននៃខេត្តសៀមរាបមានការជន់លិច។ នៅតំបន់រមណីយដ្ឋានអង្គរ ទឹកភ្លៀងច្រើនសន្ធឹកសន្ធាប់ត្រូវបានប្រមូលទុក និងខ្លះក៏ត្រូវបានរំដោះចេញផងដែរ ដោយសារបរិមាណច្រើនហួសកម្រិត។ របាយការណ៍សង្ខេបពីនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ក្រុមការងារបានរំដោះទឹកនៅតាមតំបន់ប្រាសាទមួយចំនួនដូចជា ប្រាសាទអង្គរវត្ត ព្រះខ័ន តាព្រហ្ម និងបាយ័ន្តជាដើម។ មន្ត្រីជំនាញបានរំដោះទឹក ដោយបញ្ជៀសទឹកចេញតាមប្រព័ន្ធប្រឡាយបុរាណបង្ហូរទៅតាមស្ទឹងនានា ដូចជាស្ទឹងសៀមរាប ស្ទឹងរលួស ស្ទឹងពួក និងស្ទឹងព្រះស្រុក ដើម្បីបន្ថយផលប៉ះពាល់បែបអវិជ្ជមានដល់តំបន់ប្រាសាទបុរាណ និងក្រុងសៀមរាប។

បន្ថែមលើនេះក្រុមការងារអជ្ញាធរជាតិអប្សរាក៏បានប្រមូលទឹក ដើម្បីបំពេញក្នុងប្រព័ន្ធគ្រប់គ្រងបុរាណ ដើម្បីធានាដល់តុល្យភាពនៃការប្រើប្រាស់ទឹកក្នុងតំបន់អង្គរផងដែរ។ ប្រព័ន្ធគ្រប់គ្រងទឹកពីបុរាណទាំងនោះមានដូចជា បារាយណ៍ខាងលិច បារាយណ៍ខាងជើង កសិន្ធុអង្គរធំ កសិន្ធុអង្គរវត្ត ស្រះស្រង់ និងកសិន្ធព្រះខ័នជាដើម។ បើតាមរបាយការរបស់រដ្ឋបាលខេត្តសៀមរាបបានបង្ហាញថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ កញ្ញា ឆ្នាំ២០២២ នេះ ជំនន់ទឹកភ្លៀងដែលហូរចេញពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារបានបង្ករឱ្យមានការលិចលង់នៅក្នុងស្រុកចំនួន៩ នៃខេត្តសៀមរាប។

ពលរដ្ឋខេត្តសៀមរាបដែលកំពុងរងគ្រោះដោយសារគ្រោះមហន្តរាយនេះមានចំនួនសរុប ៨,៤៤៤គ្រួសារ រស់នៅក្នុងភូមិចំនួន ២៤៥ នៃឃុំចំនួន៥៦ ក្នុងស្រុកទាំង៩ ដែលបានជួបបញ្ហា។ ស្រុកទាំង ៩ កំពុងរងគ្រោះពីជំនន់ទឹកភ្លៀងនោះរួមមាន ស្រុកស្រីស្នំ ក្រឡាញ់ ជីក្រែង អង្គរជុំ វ៉ារិន ពួក សូទ្រនិគម ប្រាសាទបាគង និងអង្គរធំ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ស្តេចអារ៉ាប៊ីសាអូឌីតតែងតាំងព្រះរាជទាយាទជានាយករដ្ឋមន្ត្រី

ស្តេចអារ៉ាប៊ីសាអូឌីតតែងតាំងព្រះរាជទាយាទជានាយករដ្ឋមន្ត្រី

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021