CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ប្រធានាធិបតីអ៊ីរ៉ង់និយាយថាក្រុមកុបករនឹងទទួលខុសត្រូវចំពោះភាពចលាចល

  • ដោយ: VAN DETH
  • | September 29, 2022
  • | 11:23 am
ប្រធានាធិបតីអ៊ីរ៉ង់និយាយថាក្រុមកុបករនឹងទទួលខុសត្រូវចំពោះភាពចលាចល

ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានសង្កត់ធ្ងន់លើចេតនារបស់គាត់ក្នុងការបង្រ្កាបយ៉ាងតឹងរ៉ឹងលើក្រុមបាតុករដែលគាត់អះអាងថាបានឆ្លងបន្ទាត់ក្រហមដោយកុប្បកម្ម។


លោកRaisi បានធ្វើការកត់សម្គាល់យ៉ាងដូច្នេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋកាលពីថ្ងៃពុធ ខណៈដែលភាពចលាចលទូទាំងប្រទេសនៅតែបន្ត បន្ទាប់ពីការស្លាប់របស់នាង Mahsa Amini វ័យ 22 ឆ្នាំកាលពីថ្ងៃទី16ខែកញ្ញា។


នាងAmini ត្រូវបានចាប់ខ្លួនដោយប៉ូលិសសីលធម៌។អាជ្ញាធរបាននិយាយថា នាងបានស្លាប់ដោយសារជំងឺគាំងបេះដូង ប៉ុន្តែក្រុមអ្នកតវ៉ាជឿថានាងត្រូវបានប៉ូលិសធ្វើទារុណកម្មលើរាងកាយ។នៅក្នុងបទសម្ភាសន៍ លោកRaisi បាននិយាយថានឹងមានរបាយការណ៍ធ្វើកោសល្យវិច្ច័យអំពីការស្លាប់របស់នាងនៅប៉ុន្មានថ្ងៃខាងមុខនេះ។


លោកប្រធានាធិបតី បាននិយាយថាបន្ទាត់ក្រហមរបស់រដ្ឋាភិបាលគឺជាសន្តិសុខសាធារណៈដោយបន្ថែមថាខ្លួនមិនអាចអនុញ្ញាតឱ្យនណាម្នាក់”រំខានដល់សន្តិភាពនៃសង្គមតាមរយៈកុបកម្មឡើយ”។


លោកបានព្រមានថា អ្នកដែលបានចូលរួម ឬបញ្ឆេះ«ភាពចលាចល និងកុប្បកម្ម» នឹងត្រូវទទួលខុសត្រូវ ខណៈលោកកត់សម្គាល់ថា «គ្មាននរណាម្នាក់រងការគំរាមកំហែងក្នុងការបញ្ចេញទស្សនៈរបស់ខ្លួនឡើយ»។បើតាមសារព័ត៌មានរដ្ឋអ៊ីរ៉ង់ បានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់៤១ នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខខណៈមនុស្សរាប់រយផ្សេងទៀតត្រូវបានចាប់ខ្លួន៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅទីទួលសុវត្ថិភាព បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ

ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅទីទួលសុវត្ថិភាព បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021