ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ អមដោយគណៈប្រតិភូក្នុងខេត្ត ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអជ្ញាធរស្រុក បាននាំយកអំណោយផ្ដល់ជូនដល់ប្រជាពលរដ្ឋដេលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១៦៥គ្រួសារ រស់នៅក្នុងភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានពាំនាំយកប្រសាសន៍ដ៏ថ្លៃថ្លាដែលជាសារសួរសុខទុក្ខរបស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសួរសុខទុក្ខប្រជាពលរដ្ឋ ។
ក្នុងនោះផងដែរ ឯកឧត្តម បានសំណូមពរសូមឱ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូពីសុខភាពជាចម្បង ជាពិសេសទឹកដែលត្រូវពិសាត្រូវពិសាទឹកដែលឆ្អិនជាប្រចាំ ។
អំណោយដែលប្រជាពលរដ្ឋក្នុងមួយគ្រសារទទួលបាន រួមមាន ៖ អង្ករ២០គីឡូ មី១កេស និងទឹកត្រី១យួរ ។