CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

មហាសេដ្ឋី Elon Musk បង្ហាញរូបរាងមនុស្សយន្ដ ‘Optimus’

  • ដោយ: VAN DETH
  • | October 3, 2022
  • | 2:44 pm
មហាសេដ្ឋី Elon Musk បង្ហាញរូបរាងមនុស្សយន្ដ ‘Optimus’

មហាសេដ្ឋី Elon Musk បានបង្ហាញគំរូមនុស្សយន្ដឈ្មោះ ‘Optimus’ ដែលមានទ្រង់ទ្រាយដូចជាមនុស្សនៅឯកម្មវិធី AI Day របស់ក្រុមហ៊ុន Tesla ហើយមហាសេដ្ឋីរូបនេះបានព្យាករថា ក្រុមហ៊ុនអាចផលិតមនុស្សយន្ដបានរាប់លានគ្រឿងនិងអាចលក់ចេញក្នុងតម្លៃមួយភាគបីនៃឡាន Tesla ម៉ូដែល Y SUV។


លោក Elon Musk បាននិយាយថា៖ “គោលដៅរបស់យើងគឺបង្កើតមនុស្សយន្តដែលមានប្រយោជន៍ ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ហើយយើងក៏បានរចនាវាដោយប្រើប្រាស់គោលគំនិតដូចការរចនារថយន្ដដែរ ពោលគឺអាចផលិតបានក្នុងបរិមាណច្រើន តម្លៃទាបជាមួយនឹងការទទួលខុសត្រូវខ្ពស់ ”។


លោកបានបន្ដថា៖ “Optimus ត្រូវបានរចនាឡើងជាមនុស្សយន្តដែលមានសមត្ថភាពខ្លាំងបំផុត ហើយផលិតក្នុងបរិមាណខ្ពស់ ជាមួយនឹងតម្លៃប្រហែលក្រោម២ម៉ឺនដុល្លារ។ នេះជាការប៉ាន់ប្រមាណរបស់ខ្ញុំ”។លោក Musk បានរំពឹងថា ក្រុមហ៊ុន Tesla នឹងត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលបញ្ជាទិញមនុស្សយន្តក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំខាងមុខ ប៉ុន្តែនៅមានការងារជាច្រើនបន្ថែមទៀត ដែលត្រូវធ្វើ។លោកបានសង្កត់ធ្ងន់ថា មនុស្សយន្ដនៅខ្វះខួរក្បាល ដែលកិច្ចការនេះក្រុមហ៊ុនតែខិតខំប្រឹងប្រែងធ្វើក្នុងរយៈពេលជាង១ទសវត្សមកហើយ។


គួរបញ្ជាក់ផងដែរថា មហាសេដ្ឋី Elon Musk ដែលធ្លាប់បានលើកឡើងពីហានិភ័យនៃបញ្ញាសិប្បនិមិត្ត បាននិយាយថា ការបញ្ចេញមនុស្សយន្ដក្នុងទ្រង់ទ្រាយធំមានសក្តានុពលក្នុងការ “ផ្លាស់ប្តូរអារ្យធម៌”។ការជំរុញរបស់ក្រុមហ៊ុន Tesla ក្នុងការរចនានិងបង្កើតមនុស្សយន្តនេះ ក៏មានការដាក់សាកល្បងឱ្យមនុស្សយន្តធ្វើការក្នុងរោងចក្រផងដែរ ដែលកត្តានេះបានធ្វើឱ្យមនុស្សយន្ដរបស់មហាសេដ្ឋីរូបនេះខុសប្លែកពីផលិតផលក្រុមហ៊ុនផ្សេងដែលមានពិសោធន៍ជាមួយមនុស្សយន្ត៕

Share63Tweet40Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
សម្ដេចតេជោបញ្ជាក់ថាការប្រកួតកីឡា ដើម្បីយកពានរង្វាន់ ឬមេដាយអ្វីមួយនោះ គឺជាកត្តាសំខាន់មួយ តែកត្តាសំខាន់មួយទៀតនោះ គឺសីលធម៌កីឡា

សម្ដេចតេជោបញ្ជាក់ថាការប្រកួតកីឡា ដើម្បីយកពានរង្វាន់ ឬមេដាយអ្វីមួយនោះ គឺជាកត្តាសំខាន់មួយ តែកត្តាសំខាន់មួយទៀតនោះ គឺសីលធម៌កីឡា

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021